(ភ្នំពេញ)៖ សម្រាប់សប្ដាហ៍ថ្មីនាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ Fresh News Plus សូមលើកយកនូវគតិបណ្ឌិតថ្មីទាំង ៥ ឃ្លាទៀត ដែលរួមមានដូចតទៅ៖
១៖ កង្កែបនៅក្នុងអណ្ដូងទឹក ស្មានមេឃតូចនឹកប៉ុនគ្របឆ្នាំង បុគ្គលងងឹតល្ងង់អវិជ្ជាបាំង តែងចាត់ខ្លួនតាំងប្រសើរឯក (សុភាសិតខ្មែរ)។
២៖ ចូរនិយាយអ្វីដែលមានប្រយោជន៍ កុំនិយាយតាមការនឹកឃើញ (ស៉ឺ ម៉ាអ៉ី)។
៣៖ ការប្រតិបត្តិរបស់អ្នកមានគុណធម៌ អាចយកឈ្នះចិត្តមនុស្សទូទៅ (ជាង ថាយកុង)។
៤៖ បើឱ្យគេឈរនៅទីតាំងខុស គេនឹងមិនបញ្ចេញសមត្ថភាពពិតនោះទេ (សុភាសិតចិន)។
៥៖ គិតច្រើនឈ្នះ គិតតិចចាញ់ មនុស្សត្រូវរៀនគិតឱ្យបានវែងឆ្ងាយ (ឆាវ ឆាវ)៕