(ភ្នំពេញ)៖ ៣ប្រកួតនៅថ្ងៃអាទិត្យ ទី០៧ ខែមីនានៃពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី១ នៅពេលដែលគិរីវង់ និង ណហ្គាវើល សុទ្ធតែរកបាន ៣ពិន្ទុដូចគ្នា គ្រាដែលវិសាខា ជាមួយកងយោធពលខេមរភូមិន្ទ បាន១ពិន្ទុ។
សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យ ទី០៧ ខែមីនារួមមាន៖
១៖ បឹងកេត ០-១ ណហ្គា
២៖ គិរីវង់សុខសែនជ័យ ៤-២ នគរបាលជាតិ
៣៖ វិសាខា ០-០ កងយោធពលខេមរភូមិន្ទ។
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី១ ក្នុងថ្ងៃនេះដែរ ក្រុមម្ចាស់ផ្ទះបឹងកេត បានចាញ់ក្រុមភ្ញៀវណាហ្គាវើលដ៏នៅក្នុងលទ្ធផល ០-១៕