(មេនឆែស្ទើ)៖ លោក Ole Gunner Solskjaer បានដឹកនាំក្រុមបិសាចក្រហម Manchester United សងសឹក Manchester City តមរយៈយកឈ្នះ ២-០ វិញដ៏យ៉ាងអស្ចារ្យ នៅក្រោយពេលពួកគេបរាជ័យក្នុងលទ្ធផលដូចគ្នាដែរនៅទឹកដី Old Trafford ក្នុងពាន League Cup។

១វិញទៀត Man Utd ក៏បានបញ្ចប់កំណត់ត្រាលេងមិនចាញ់ត្រឹម ២១របស់ក្រុមមេឃខៀវផងដែរ ក្នុងជំនួប Derby នេះសម្រាប់ជើងទី២ សប្តាហ៍ទី២៨ ក្នុងការរកបាន ៣ពិន្ទុបន្ថែមក្នុងចំណោមជ័យជម្នះ ១៥ប្រកួតបណ្តោះអាសន្ន។

ក្រោយចប់ការប្រកួតនៅ Etihad Stadium លោក Ole បានលើកឡើងថា «មិនគិតពីការតាមពីក្រោយក្រុមកំពូលតារាង Man City នោះទេ បន្ទាប់ពីក្រុមបិសាចក្រហមអាចរកបានជ័យជម្នះ ២២លើកជាប់ៗគ្នាមកនេះ»

Man Utd បានកំពុងតែមាន ៥៤ពិន្ទុស្ថិតពីក្រោមក្រុមលោក Pep Guardiola ត្រឹមតែ ១១ពិន្ទុក្នុងចំណាត់ថ្នាក់កំពូលនៃលីគអង់គ្លេស ដែលនៅសល់តែ ១១ប្រកួតទៀតប៉ុណ្ណោះនឹងបិទរដូវកាល។

នេះជាជ័យជម្នះ ២២លើកក្រៅដីនេះ កើតចេញពីការព្យាយាមរកគ្រាប់ស៊ុតបានសម្រេចដោយកីឡាករ Bruno Fernandes ដោយបាល់ប៉េណាល់ទីនៅនាទីទី២ និងការបន្ថែមបានយ៉ាងល្អដោយការស៊ុតរបស់ខ្សែការពារ Luke Shaw នៅនាទី៥០ បន្តជួយក្រុមឈរនៅលេខ២ ក្នុងតំបន់កៅអី UEFA Champions League៕