(ភ្នំពេញ)៖ មេឌាកាហ្វេ-ផ្លូវរថភ្លើង (Media Coffee-Railway) បានបើកសម្ពោធជាផ្លូវការសាខាថ្មីមួយទៀតនៅទល់មុខផ្លូវរថភ្លើង បុរីពិភពថ្មីឈូកវ៉ា២ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះហើយ ដោយមានបញ្ចុះតម្លៃ ៥០% គ្រប់ភេសជ្ជៈទាំងអស់ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។

Media Coffee មានបម្រើជូនអាហារសម្រន់ដ៏សម្បូរបែប ប្រកបដោយអនាម័យខ្ពស់តម្លៃសមរម្យ ជាមួយ WiFi ល្មឿនលឿនបំផុត និងគ្មានដែនកំណត់ និងមានបម្រើជូននូវ ប្រភេទភេសជ្ជ: រួមមាន៖ គ្រាប់កាហ្វេពីសហរដ្ឋអាមេរិក, គ្រឿងផ្សំភេសជ្ជ:ពីប៉ែកអឺរ៉ុប, ស្លឹកតែពីបែកអាស៊ី។ អាហារសម្រន់ផាសុខភាព រួមមាន៖ ភីហ្សា (គ្រឿងសមុទ្រ, បន្លែគ្រប់មុខ, សាច់មាន់ និង សាច់ហេមឈីស) , បឺហ្គឺ (សាច់មាន់, សាច់គោ និងសាច់ត្រីធុណា), មាន់បំពងទឹកឃ្មុំ, French-Fries, Sossy (ពីប្រទេសម៉ាឡេស៊ី), ប្រហិតសាច់គោ/សាច់ជ្រូក, ហតដកសាច់មាន់, មីកំប៉ុង, នំកំប៉ុង, ដំឡូងកំប៉ុង។

ការបើកដំណើរការនេះ ក៏ដើម្បីបម្រើជូនបងប្អូនក្នុងតំបន់បានទទួលយករសជាតិថ្មីប្លែកបន្ថែមទៀតផងដែរ។ មេឌាកាហ្វេ មានអាសយដ្ឋាន៖ សាខាផ្លូវរថភ្លើង ទល់មុខផ្លូវរថភ្លើងបុរីពិភពថ្មីឈូកវ៉ា២ លេខទូរសព្ទ 069 58 40 00 / 096 58 40 168 និងសាខាទឹកថ្លា ខាងលិចសាលាសង្កាត់ទឹកថ្លា១៥០ម៉ែត្រ ខណ្ឌសែនសុខ ភ្នំពេញ
លេខទូរសព្ទ 087 766 278 / 076 966 627៕