(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ ថ្នាក់ខេត្ត នឹងឈានចូលសប្តាហ៍ទី៤ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៩-១០ ខែមីនា និងមាន ១៤ក្រុមចូលរួម។
សម្រាប់ការប្រកួតនៅថ្ងៃអង្គារ ទី០៩ ខែមីនារួមមាន៖
១៖ មន្ទីរ អយក ខេត្តកំពង់ស្ពឺ Vs ភ្នំពេញហ្គាឡាក់ស៊ី
២៖ ខេត្តបន្ទាយយមានជ័យ Vs ស.ស.យ.ក ខេត្តបាត់ដំបង
៣៖ ខេត្តឧតរមានជ័យ Vs កងរាជអាវុធហត្ថ ខេត្តកំពង់ធំ
៤៖ ក្រុមអធិរាជដំរីឦសានខេត្តរតនគីរី Vs មន្ទីរ អយក ខេត្តត្បូងឃ្មុំ។
រីឯការប្រកួតនៅថ្ងៃពុធ ទី១០ ខែមីនាវិញរួមមាន៖
១៖ រដ្ឋបាល ខេត្តតាកែវ Vs មន្ទីរ អយក ខេត្តកំពង់ឆ្នាំង
២៖ សូហ្វីយ៉ាប៉ៃលិន Vs ស.យ.ស.ស ពោធិ៍សាត់
៣៖ មន្ទីរ អយក ខេត្តកំពង់ចាម Vs មន្ទីរ អយក ខេត្តស្វាយរៀង។
ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ ថ្នាក់ខេត្ត ប្រចាំសប្តាហ៍ទី៤ មានគូពិសេសរវាងមន្ទីរ អយក ខេត្តកំពង់ស្ពឺ ដែលឈរនៅចំណាត់ថ្នាក់លេខ១ និងត្រូវប៉ះភ្នំពេញហ្គាឡាក់ស៊ី ដែលឈរនៅលេខ២ នៃពូល (ក) ជាមួយគ្នា៕