(ស្កុតឡេន)៖ ប៉ូលិសនៃប្រទេសស្កុតឡេន បានបង្ហាញអារម្មណ៍សោកស្តាយ និងថ្កោលទោសជាខ្លាំង នៅពេលឃើញ អ្នកគាំទ្របានល្មើសនឹងបម្រាមការពារជំងឺ Covid-19 ដើម្បីចេញមកអបអរសាទរនៃក្លិប Rangers ដែលបានឈ្នះពាន លីគ Scottish Premiership កាលពីរាត្រីថ្ងៃអាទិត្យ។

មន្រ្តីប៉ូលិសជាន់ខ្ពស់មួយរូបបានថ្លែងប្រាប់ BBC ថា មានក្រុមអ្កគាំទ្រជាច្រើននាក់បានចេញមកអបអរសាទរ ចំពោះជ័យជម្នះក្លិប Rangers របស់ពួកគេដែលបានឈ្នះលីគ ឆ្នាំនេះ ដែលចំនួនការជួបដ៏ច្រើន គឺល្មើសទៅនឹងបម្រាមគោចរដែលបានដាក់ចេញ ដើម្បីបង្ការ និងបញ្ចៀស Covid-19 បើទោះបីជាមានហាមឃាត់នៅអំឡុងពេលធ្វើពិធីក៏ដោយ ក៏ពួកគេនៅមិនស្តាប់ដែរ។

ដូចគ្នានោះដែរ លោក John Swinney អភិបាលក្រុង Glasgow ក៏បានធ្វើការរិះគន់ក្លិប Rangers ផងដែរ ជុំវិញការបរាជ័យទប់ស្កាត់អ្នកគាំទ្ររបស់ខ្លួន គ្រាដែលក្លិបនេះក៏បានទទូចសុំអ្នកគាំទ្រទាំងឡាយកុំឲ្យធ្វើរឿងនេះដែរ។

ក្នុងប្រតិបត្តិការមិនឲ្យមានការជួបជុំនេះដែរ ប៉ូលិសបានធ្វើការឃាត់ខ្លួនអ្នកគាំទ្រចំនួន ២៨នាក់ដែលនៅតែព្យាយាមធ្វើពិធីអបអរនៅក្នុងទីក្រុង Glasgow និងនៅមុខកីឡដ្ឋាន Ibrox Stadium ដែលគ្មានសណ្តាប់ធ្នាប់ និងបង្កឲ្យខូចខាត ដល់ទ្រព្យសម្បត្តិសាធារណៈទៀតផង៕