(ភ្នំពេញ)៖ កម្មវិធីប្រកួតថ្មីប្លែក ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ឈ្មោះថា «Watch Till You Drop» ឬ «មើលទាល់តែធ្លាក់ភ្នែក» នាំមកជូនដោយកម្មវិធីទូរស័ព្ទថ្មី Super App CamID ដែលជយលាភីពីការប្រកួតនឹងឈ្នះទឹកប្រាក់សុទ្ធ ៣,០០០ដុល្លារ។
បេក្ខភាពចូលរួមប្រកួត តម្រូវឱ្យអង្គុយមើលរឿងក្នុងបន្ទប់មួយដែលកម្មវិធីរៀបចំឡើង ដោយគ្មានការសម្រាក ពោលគឺអ្នកដែលអាចអង្គុយមើលរឿងបានយូរជាងគេ ដោយគោរពតាមរាល់លក្ខខណ្ឌ ដែលកម្មវិធីបានកំណត់ ហើយមិនបានចុចប៉ូតុងបញ្ឈប់ នឹងក្លាយជាម្ចាស់ជយលាភីក្នុងការប្រកួតមួយនេះ។
លើសពីនោះ ក្រុមការងារ Super App CamID នឹងរៀបចំផ្តល់ជូនជា ខ្នើយ ភួយ ម្ហូបអាហារ ភេសជ្ជៈ និងសម្ភារដែលត្រូវការសម្រាប់អ្នកចូលរួមរួចជាស្រេច ហើយសម្រាប់បញ្ហាបន្ទប់ទឹកវិញ បេក្ខជននិងបេក្ខនារី ត្រូវបានអនុញ្ញាតឱ្យចូលបន្ទប់ទឹកបាន៦ដងក្នុងមួយថ្ងៃ ពោលគឺ២ដង ពេលព្រឹក, ២ដងសម្រាប់ពេលថ្ងៃ និង២ដងទៀត សម្រាប់ពេលល្ងាច (រាល់ការចូលបន្ទប់ទឹកម្តងៗគឺអនុញ្ញាតឱ្យចូលត្រឹម៥នាទីប៉ុណ្ណោះ)។
ដើម្បីចុះឈ្មោះចូលរួមប្រកួតបានអ្នកអាចអនុវត្តតាមវិធានការខាងក្រោម៖
១៖ Download កម្មវិធី Super App CamID តាមរយៈ AppStore និង PlayStore ឬតាមរយៈ Link មួយនេះ http://onelink.to/szy8yd ឬក៏អាចស្កេន QR Code ខាងក្រោម ដើម្បី Download កម្មវិធី Super App CamID បាន។
២៖ កម្មវិធីតម្រូវឱ្យអ្នកធ្វើវីដីអូខ្លី ត្រឹម៣០វិនាទី បង្ហាញពីមូលហេតុអ្វី កម្មវិធីត្រូវជ្រើសយកអ្នកជាបេក្ខជន ឬបេក្ខនារីចូលរួមប្រកួត រួចUpload ចូលក្នុងកម្មវិធី Super App CamID
៣៖ ភ្ជាប់ជាមួយនឹងឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នកដូចជា: អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន (Passport) និងសំបុត្រកំណើត។
៤៖ កម្មវិធីតម្រូវឱ្យអ្នកបំពេញឯកសារ ឈ្មោះ ហត្ថលេខា យល់ព្រមលក្ខខណ្ឌនៃការប្រកួត ជាមួយនឹងឯកសារបញ្ជាក់ស្ថានភាពសុខភាពរបស់អ្នក ឈ្មោះនិងអាសយដ្ឋានគ្លីនិច ឬមន្ទីរពេទ្យដែលអ្នកពិនិត្យ។
ប្រញាប់ឡើង! អ្នកឈ្នះអាចជារូបអ្នកណា បើកទទួលពាក្យប្រកួតពីថ្ងៃនេះ ដល់ថ្ងៃព្រហស្បត៍ ទី១១ ខែមីនា ឆ្នាំ២០២១៕
សម្រាប់ព័ត៌មានបន្ថែម អ្នកអាចសាកសួរ ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់៖ CamID https://www.facebook.com/camidkh