(អាមេរិក)៖ ក្រុមហ៊ុន SpaceX របស់លោក Elon Musk កំពុងស្វែងរកផ្លូវច្បាប់ក្នុងការតភ្ជាប់នូវបណ្តាញអ៊ីនធើណែតតាមប្រព័ន្ធផ្កាយរណប Starlink ក្នុងការភ្ជាប់ទៅកាន់រថយន្ត នាវាដឹកទំនិញ និងយន្តហោះ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុន SpaceX បានស្មើទៅកាន់គណៈកម្មការទំនាក់ទំនងសហព័ន្ធប (FCC) ដើម្បីទទួលបានសិទ្ធិក្នុងការតភ្ជាប់ និងចែកចាយប្រព័ន្ធអ៊ីនធើណេតពីផ្កាយរណបនេះ។
ការតភ្ជាប់នេះ ត្រូវបានគេមើលឃើញថា ជាវិធីសាស្ត្រក្នុងការរកប្រាក់ចំណូលថ្មីរបស់លោក Elon Musk ព្រោះថា SpaceX និង Starlink គឺជាក្រុមហ៊ុនរបស់លោកទាំងពីរ។
ប្រព័ន្ធអ៊ីនធើណែតនេះ អាចត្រូវបានគេចាត់ទុកថា ជាឆ័ត្រអ៊ីនធើណែត ដោយវានឹងស្ថិតនៅពីលើរថយន្ត , យន្តហោះ ឬនាវាដឹកទំនិញរបស់អ្នករហូត ជាពិសេសគឺល្បឿននៃការប្រើគឺលឿនខ្លាំងបំផុត។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នផ្កាយរណបបំពាក់អ៊ីនធើណេតរបស់ក្រុមហ៊ុន Starlink បានប្រមាណជា ១០០០ នៅលើអវកាស ដោយផ្ដល់សេវាកម្មនៅអាមេរិក កាណាដា និងចក្រភពអង់គ្លេស៕