(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ ថ្នាក់ខេត្តបានឈានចូលសប្តាហ៍ទី៤ ហើយ របស់ក្រុមទាំង៦ ដែលធ្វើការប្រកួតថ្ងៃនេះ។
លទ្ធផលប្រកួតនៅថ្ងៃអង្គារ ទី០៩ ខែមីនារួមមាន៖
១៖ មន្ទីរ អយក ខេត្តកំពង់ស្ពឺ ១-២ ភ្នំពេញហ្គាឡាក់ស៊ី
២៖ ខេត្តបន្ទាយយមានជ័យ ៣-២ ស.ស.យ.ក ខេត្តបាត់ដំបង
៣៖ ខេត្តឧត្តរមានជ័យ ១-០ កងរាជអាវុធហត្ថ ខេត្តកំពង់ធំ។
គួរដឹងដែរថា ក្រុមអធិរាជដំរីឦសានខេត្តរតនគីរី ជាមួយនឹងមន្ទីរ អយក ខេត្តត្បូងឃ្មុំ ត្រូវបានលើកទៅពេលទៅថ្ងៃស្អែកវិញ នៅពេលដែលក្រុមភ្នំពេញហ្គាឡាក់ស៊ី ទទួលបាន ៣ពិន្ទុបន្ថែម និងឈរនៅកំពូលតារាង បន្ទាប់ពីបានយកឈ្នះក្រុមមន្ទីរ អយក ខេត្តកំពង់ស្ពឺ ក្នុងលទ្ធផល ២-១ នៃពូល (ក)៕