(ភ្នំពេញ)៖ សាកលវិទ្យាល័យ ផារ៉ាហ្គន បានបង្ហាញអត្ថបទមួយ ដែលរៀបរាប់អំពីមជ្ឈមណ្ឌលឆ្នាំសិក្សាថ្នាក់មូលដ្ឋានអន្តរជាតិនៅកម្ពុជា (IFCC) និងសញ្ញាបត្រឆ្នាំសិក្សាថ្នាក់មូលដ្ឋាន (IFD)។

ក្នុងអត្ថបទដែលមានចំណងជើងថា «មជ្ឈមណ្ឌលឆ្នាំសិក្សាថ្នាក់មូលដ្ឋានអន្តរជាតិនៅកម្ពុជា (IFCC) និងសញ្ញាបត្រឆ្នាំសិក្សាថ្នាក់មូលដ្ឋាន (IFD)» មានខ្លឹមសារទាំងស្រុងខាងក្រោមនេះ៖

* តើសញ្ញាបត្រឆ្នាំសិក្សាថ្នាក់មូលដ្ឋានអន្តរជាតិគឺជាអ្វី?

សញ្ញាបត្រឆ្នាំសិក្សាថ្នាក់មូលដ្ឋានអន្តរជាតិ កម្រិត៣ (IFD) ត្រូវបានបង្កើតឡើងសម្រាប់សិស្សានុសិស្សដែលមានបំណងចង់សិក្សានៅសាកលវិទ្យាល័យ ដែលប្រើប្រាស់ភាសាអង់គ្លេសជាគោលនៅតាមបណ្តាប្រទេស ផ្សេងៗជាពិសេសនៅប្រទេសអូស្ត្រាលី ញូហ្សេឡែន និងចក្រភពអង់គ្លេស។

សញ្ញាបត្រឆ្នាំសិក្សាថ្នាក់មូលដ្ឋានអន្តរជាតិ (IFD) ត្រូវបានទទួលស្គាល់ដោយ សាកលវិទ្យាល័យនានា ទូទាំងពិភពលោក សម្រាប់ការបណ្តុះបណ្តាលនិស្សិតឱ្យមានជំនាញភាសាអង់គ្លេស និងជំនាញបច្ចេកទេស ដើម្បីស្វែងយល់ និងបន្តការសិក្សាមុខជំនាញដែលពួកគេបានជ្រើសរើស។

កម្មវិធីឆ្នាំសិក្សាថ្នាក់មូលដ្ឋាន ដែលផ្តល់ដោយសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន តាមរយៈមជ្ឈមណ្ឌល ឆ្នាំសិក្សាថ្នាក់មូលដ្ឋានអន្តរជាតិនៅកម្ពុជា (IFCC) តម្រូវឱ្យនិស្សិតឱ្យចូលសិក្សាថ្នាក់ឆ្នាំមូលដ្ឋានមួយឆ្នាំនៅ សាកលវិទ្យាល័យដោយប្រើប្រាស់ភាសាអង់គ្លេសទាំងស្រុង។

គួរបញ្ជាក់ដែរថា ឆ្នាំសិក្សាថ្នាក់មូលដ្ឋាន កម្រិត ៣ មានតម្លៃស្មើនឹងឆ្នាំទី១៣ នៅបណ្តាវិទ្យាល័យក្នុងចក្រភពអង់គ្លេស និងញូវហ្សេឡែន ហើយត្រូវបានសាកលវិទ្យាល័យកំពូលៗលើពិភពលោកទទួលស្គាល់ថាមានតម្លៃស្មើនឹងគុណវុឌ្ឍិមកពីចក្រភពអង់គ្លេស។

នៅក្នុងបរិបទកូវីដ-១៩ (COVID-19) វាពិតជាមានការលំបាកសម្រាប់សិស្សានុសិស្សក្នុងការធ្វើដំណើរចេញទៅបន្តការ សិក្សានៅក្រៅប្រទេស ដោយសារតែមានការរឹតបន្តឹងក្នុងការធ្វើដំណើរតាមជើងហោះហើរ។ នៅពេលដែលស្ថានភាពកូវីដ-១៩ (COVID 19) មានការធូរស្បើយ ហើយរដ្ឋាភិបាលបានបើកឱ្យដំណើរការជើងហោះហើរជាធម្មតាវិញ នោះ សិស្សានុសិស្សដែលសិក្សាកម្មវិធីឆ្នាំសិក្សាថ្នាក់មូលដ្ឋាននៅទីក្រុងភ្នំពេញ បានត្រៀមខ្លួនរួចជាស្រេចដើម្បី ចាប់ផ្តើមថ្នាក់បរិញ្ញាបត្ររបស់ពួកគេនៅបរទេស។

* ហេតុអ្វីបានជាខ្ញុំត្រូវការសញ្ញាបត្រឆ្នាំសិក្សាថ្នាក់មូលដ្ឋានអន្តរជាតិ កម្រិត៣ IFD?

សិស្សានុសិស្សដែលបញ្ចប់ការសិក្សានៅកម្ពុជាតាមរយៈកម្មវិធីសិក្សាចំណេះទូទៅថ្នាក់ទី១២ (មធ្យមសិក្សាទុតិយភូមិ) ហើយត្រូវការបញ្ជាក់ពីកម្រិតភាសាអង់គ្លេសដែលអាចឱ្យពួកគេសិក្សា ជាភាសាអង់គ្លេសដោយ ជោគជ័យ គឺសាកសមបំផុតក្នុងការចូលរួមសិក្សាកម្មវិធីIFD កម្រិត ៣ នៅ IFCC ។

និស្សិតដែលជ្រើសរើសយក IFCC នឹងសិក្សាតាមប្រពន្ធ័នៃការអប់រំជាភាសាអង់គ្លេសក្នុងកំឡុងពេលសិក្សា របស់ពួកគេនៅក្នុងបរិវេណរបស់សាកលវិទ្យាល័យអន្តជាតិ ផារ៉ាហ្គន។ កម្មវិធី IFD គឺជាចំណែកមួយនៃ ការតាំងចិត្តរបស់សាកលវិទ្យាល័យអន្តជាតិ ផារ៉ាហ្គន ក្នុងការក្លាយជាថ្នាលបណ្តុះបណ្តាលអ្នកដឹកនាំជំនាន់ក្រោយរបស់ប្រទេសកម្ពុជាដែលទទួលបានការសិក្សាអប់រំទទួលស្គាល់ជាអន្តរជាតិ។

និស្សិត IFCC នឹងទទួលបាននូវអត្ថប្រយោជន៍ទាំងអស់ដែលមាននៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ព្រមទាំងសន្សំការចំណាយយ៉ាងច្រើនក្នុងការរស់នៅក្នុងប្រទេស។ ឆ្លើយតបនឹងការរឹតបន្តឹងការធ្វើដំណើរ និស្សិតក៏នៅតែអាចសិក្សាដោយផ្ទាល់ជាមួយសាស្រ្តាចារ្យ ហើយកាត់បន្ថយថ្លៃចំណាយជំនួសឱ្យវគ្គសិក្សាពីចម្ងាយដែលផ្តល់ជូនដោយបណ្តាប្រទេសនិយាយភាសាអង់គ្លេសនានា។

ដោយសារនិស្សិត IFCC គឺជាផ្នែកមួយនៃសាកលវិទ្យាល័យអន្តជាតិ ផារ៉ាហ្គន ពួកគេក៏ទទួលបាននូវការគាំទ្រ និងការប្រឹក្សាសម្រាប់និស្សិត ដើម្បីជួយពួកគេក្នុងការជ្រើសរើស សាកលវិទ្យាល័យដើម្បីបញ្ចប់វគ្គ IFD ដោយមានការគាំទ្រពីការិយាល័យ សហប្រតិបត្តិការអន្តរជាតិ ក្នុងការដាក់ពាក្យទៅសិក្សានៅសាកលវិទ្យាល័យនានាដោយមិនគិតថ្លៃ។ សេវាកម្មទាំងអស់ត្រូវបានបូកបញ្ជូល ក្នុងថ្លៃសិក្សា និងថ្លៃចុះឈ្មោះ ហើយនិស្សិតអាចប្រើប្រាស់សេវាកម្មទាំងអស់រួមមានបណ្ណាល័យ ក្លឹបនិស្សិត និងសកម្មភាពសង្គមទាំងក្នុង និងក្រៅបរិវេណសាលា។

វគ្គសិក្សាថ្មីចាប់ផ្តើមក្នុងខែមិនា ឆ្នាំ២០២១។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://ifccedu.com/ ឬសាកសួរតាមរយៈទូរសព្ទលេខ ០១៧ ៩៩៦ ១១១ ឬ ០១៥ ៩៩៦ ១១១ ៕