(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia (អេ អាយ អេ ខេមបូឌា) បានចាប់ដៃគូជាមួយ MEDIX ដែលជាក្រុមហ៊ុនលំដាប់ថ្នាក់ ពិភពលោកឈានមុខគេ ផ្តល់សេវា គ្រប់គ្រងផ្នែកសុខភាព។ ការចាប់ដៃគូនេះ គឺដើម្បីផ្តល់ជូនសេវាប្រឹក្សា និងណែនាំ ជូនអតិថិជនអំពីការព្យាបាល នៅពេលអតិថិជនមានការសង្ស័យ ឬធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីក។
តាមរយៈការចាប់ដៃគូនេះ ដែលគោលបំណង ដើម្បីឲ្យអតិថិជនទទួលបានលទ្ធផល ព្យាបាលកាន់តែប្រសើរ អតិថិជនរបស់ អេ អាយ អេ ទាំងថ្មី ទាំងចាស់ នឹងទទួលបាន សេវាគ្រប់គ្រង និងប្រឹក្សាការព្យាបាលផ្ទាល់ខ្លួន (PMCM) របស់ក្រុមហ៊ុន MEXDIX ដែលនេះ ជាសេវាផ្តល់ការប្រឹក្សា និងណែនាំដល់អតិថិជន ចាប់តាំងពីពេលមានសង្ស័យថា មានជំងឺមហារីក ដំណាក់កាលធ្វើរោគវិនិច្ឆ័យ ដំណាក់កាលព្យាបាល និងរហូតដល់ជាសះស្បើយ។
សេវាកម្មបន្ថែមនេះ គឺជាការផ្តល់ជូនផ្តាច់មុខដល់ដល់អតិថិជន អេ អាយ អេ ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ដោយឥតគិតថ្លៃ ហើយសេវាកម្មនេះ នឹងផ្តល់ទំនុកចិត្ត ជូនពួកគាត់ ដើម្បីទទួលយកការព្យាបាលនៅគ្រប់ទីកន្លែងក្នុងពិភពលោក។ អតិថិជនដែលមានសិទ្ធិទទួលបាន សេវាគ្រប់គ្រង និងប្រឹក្សាការព្យាបាលផ្ទាល់ខ្លួន (PMCM) នេះនឹងទទួលបានការប្រឹក្សា ផ្ទាល់ជាមួយវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាមួយរួប ដែលចាត់តាំងដោយក្រុមហ៊ុន MEDIX។
តាមរយៈការចាត់តាំងនេះ អតិថិជននឹងទទួលបានការប្រឹក្សា ពីបណ្តាញអ្នកឯកទេសលំដាប់ថ្នាក់ពិភពលោក ឈានមុខគេជាង៤,០០០នាក់ និងមន្ទីរពេទ្យអន្តរជាតិកំពូលៗ ចំនួន ២,០០០កន្លែង។ អតិថិជន នឹងទទួលបានការណែនាំ និងការគាំទ្រ ទាំងផ្នែកវេជ្ជសាស្រ្ត និងផ្លូវចិត្តជាបន្តបន្ទាប់។
ជាមួយសេវាគ្រប់គ្រង និងប្រឹក្សាការព្យាបាលផ្ទាល់ខ្លួន (PMCM) អតិថិជនរបស់ អេ អាយ អេ អាចធ្វើការសម្រេចចិត្ត ទទួលយកការព្យាបាលដ៏ត្រឹមត្រូវ ដោយផ្អែកលើការណែនាំ របស់អ្នកឯកទេសទាំងក្នុងតំបន់ និងអន្តរជាតិជាមួយជម្រើសព្យាបាលដែលស័ក្តិសមសម្រាប់ អតិថិជន រួមទាំងការប្រឹក្សា និងណែនាំជាបន្តបន្ទាប់។
លោកស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានថ្លែងថា «គ្មាននរណាម្នាក់ ត្រូវធ្វើការសម្រេចចំពោះបញ្ហាធ្ងន់ធ្ងរ និងលំបាក ទាំងដែលគ្មានព័ត៌មាន និងចំណេះដឹងត្រឹមត្រូវនោះឡើយ ជាពិសេសនៅពេលប្រឈមមុខ នឹងស្ថានភាពជំងឺ ដែលគំរាមកំហែងដល់អាយុជីវិត ដូចជាជំងឺមហារីក»។
តាមរយៈភាពជាដៃគូយុទ្ធសាស្រ្តនេះ យោងតាមលទ្ធផលដែលបានបង្ហាញកន្លងមករបស់ MEDIX អេ អាយ អេ ខេមបូឌា នឹងផ្តល់សេវាកម្មល្អបំផុតជូនអតិថិជន ដើម្បីកាត់បន្ថយការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ និងក្តីបារម្ភផ្សេងៗ នៅគ្រប់ជំហាននៃដំណើរការការព្យាបាលរបស់ពួកគាត់។ ដូច្នេះ អតិថិជនអាចផ្តោតអារម្មណ៍ និងយកចិត្តទុកដាក់តែលើការថែទាំសុខភាពឲ្យល្អ និងជាសះស្បើយ ។
ជាមួយនឹង សេវាគ្រប់គ្រង និងប្រឹក្សាការព្យាបាលផ្ទាល់ខ្លួន (PMCM) អតិថិជនអាច សម្រេចចិត្តជ្រើសយកជម្រើសព្យាបាលល្អបំផុត និងស្របតាមតម្រូវការ របស់ពួកគាត់។ ជាមួយនឹងអត្ថប្រយោជន៍ជាច្រើន ដែលទទួលទំនុកចិត្តពីអតិថិជនជាបន្តបន្ទាប់ ការចាប់ដៃគូជាមួយ MEDIX ទៅលើជំនាញគ្រប់គ្រង ការព្យាបាលដែលគ្មានគូប្រៀបរបស់ពួកគេ នៃសេវាគ្រប់គ្រង និងប្រឹក្សាការព្យា បាលផ្ទាល់ខ្លួន (PMCM) នឹងជួយឲ្យ អេ អាយ អេ បំពេញតាមការសន្យាក្នុរបស់ខ្លួន ក្នុងការជួយឲ្យមនុស្សគ្រប់រូប រស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។
លោកស្រី Sigal Atzmon ស្ថាបនិក និងជាអគ្គនាយិការបស់ Medix បានចែករំលែកនូវអារម្មណ៍ស្រដៀងគ្នា ដោយនិយាយថា «ភាពជាដៃគូនេះ មិនត្រឹមតែធ្វើឲ្យ អេ អាយ អេ ខេមបូឌា កាន់តែមានភាពលេចធ្លោប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ជូនអតិថិជននូវជម្រើសព្យាបាល ដែលមានលក្ខណៈផ្ទាល់ខ្លួន ច្បាស់លាស់ និងគុណភាពខ្ពស់ផងដែរ។ កត្តាទាំងនេះ នឹងជួយត្រួសត្រាយផ្លូវជូនអតិថិជន ក្នុងដំណើរនៃការព្យាបាល ដើម្បីទទួលបានលទ្ធផលដ៏ប្រសើរ»។
ខណៈពេលដែលភាពជាដៃគូនេះ ធ្វើឲ្យគោលជំហររបស់ អេ អាយ អេ ចំពោះការយកចិត្តទុក ដាក់លើសុខុមាលភាពអតិថិជន មានភាពលេចធ្លោ ខុសពីក្រុមហ៊ុនធានារ៉ាប់រងដទៃទៀតហើយនោះ ចំនុចសំខាន់មួយទៀត គឺជួយអតិថិជនឲ្យទទួលបានព័ត៌មានគ្រប់គ្រាន់ពីស្ថានភាពសុខភាព ដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ដែលអាចឲ្យជីវិតពួកគាត់ផ្លាស់ប្តូរទៅ រកភាពកាន់តែប្រសើរ។
សព្វថ្ងៃនេះ ការធានារ៉ាប់រងគឺមិនត្រឹមតែផ្តល់សំណងប៉ុណ្ណោះទេ ហើយយើងមានមោទនភាពចំពោះMEDIX ដែលដើរតួសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាង អេ អាយ អេ និងអតិថិជនរបស់ខ្លួន ដើម្បីឲ្យពួកគាត់មានទំនុកចិត្ត ភាពច្បាស់លាស់ និងការគ្រប់គ្រងដែលត្រូវការ ដើម្បីជួយឲ្យពួកគាត់មានជីវិតកាន់តែប្រសើរ។
ដើម្បីស្វែងយល់ពីរបៀបដែល សេវាគ្រប់គ្រង និងប្រឹក្សាការព្យាបាលផ្ទាល់ខ្លួន (PMCM) អាចធ្វើឲ្យជីវិតផ្លាស់ប្តូរកាន់តែប្រសើរ សូមទាក់ទងទីប្រឹក្សាផែនការអាយុជីវិត ឬ ផ្នែកបម្រើសេវាអតិថិជន អេ អាយ អេ តាមរយៈលេខ ០៨៦ ៩៩៩ ២៤២ ឬចូលទៅកាន់គេហទំព័រ aia.com.kh៕