(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង នៅតែបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលនៅគ្រប់បណ្តាសាខា ដើម្បីចូលរួមក្នុងការធានារក្សានូវសុវត្ថិភាពជូនដល់អតិថិជន និងបុគ្គលិកទាំងអស់ ក៏ដូចជាចូលរួមបង្ការការពារ-ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ។
ជាមួយគ្នានេះផងដែរ អតិថិជនក៏អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមបែបឌីជីថលជាមួយ Chip Mong Bank App ប្រសិនបើអតិថិជនចង់កាត់បន្ថយការអញ្ជើញមកសាខាដោយផ្ទាល់៕