(ភ្នំពេញ)៖ តារាចម្រៀងផលិតកម្ម រស្មីហង្សមាស កញ្ញា វី ឌីណែត បានប្រកាសក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា ខ្លួនមានវិជ្ជមានកូវីដ១៩ បន្ទាប់ពីធ្វើតេស្តរួចរាល់ ពីសំណាក់ក្រុមគ្រូពេទ្យ។

តារាចម្រៀង វី ឌីណែត បានប្រកាសក្នុងហ្វេសប៊ុកខ្លួនថា «មុននេះនាងខ្ញុំបានទទួលលទ្ធផលហេីយ គឺនាងខ្ញុំបានវិជ្ជមានកូវីត19 ហេីយ ចឹងនាងខ្ញុំសូមសំណូមពរដល់បងប្អូនទាំងឡាយណាដែលបានប៉ះពាល់នាងខ្ញុំសូមមេត្តាទៅធ្វេីតេស្តរកមេរោគកូវីតទាំងអស់គ្នា។ ក៏សូមអធ្យាស្រ័យផងបងប្អូន»

លោក ហេង ឡុង ក៏បានបញ្ជាក់ប្រាប់ Fresh News Plus នៅមុននេះបន្តិចឲ្យដឹងថា តារាចម្រៀង វី ឌីណែត ពិតជាមានវិជ្ជមានកូវីដ១៩មែន។ ដោយពេលនេះកំពុងកំពុងទទួលការព្យាបាល៕