(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា រដូវកាលថ្មីឆ្នាំ២០២១ នឹងឈានចូលសប្តាហ៍ទី២ ជើងទី១ នៅថ្ងៃទី១៣-១៤ ខែមីនាខាងមុខ ដោយមាន ៨ក្រុមត្រូវប្រកួតគ្នាមានដូចខាងក្រោម។

ការប្រកួតនៅថ្ងៃសៅរ៍ ទី១៣ ខែមីនា រួមមាន៖
១៖ អាសុីអឺរ៉ុប យូណាយធីត Vs បឹងកេត
២៖ ព្រះខ័នរាជស្វាយរៀង Vs អគ្គិសនីកម្ពុជា

រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី១៤ ខែមីនាវិញរួមមាន៖
១៖ អង្គរថាយហ្គឺរ Vs គីរីវង់សុខសែនជ័យ
២៖ ខេត្តព្រៃវែង Vs សូលទីឡូអង្គរ។

ការប្រកួតនៃវគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២១ សប្តាហ៍ទី២នេះ មានគូពិសេសទៀតហើយ រវាងក្រុមព្រះខ័នរាជស្វាយរៀង ដែលឈរនៅលេខ៩ ត្រូវស្វាគមន៍ក្រុមភ្ញៀវអគ្គិសនីកម្ពុជា ដែលឈរនៅចំណាត់ថ្នាក់លេខ៣ នាថ្ងៃសៅរ៍ ទី១៣ ខែមីនា នៅក្នុងទឹកដីនៃកីឡដ្ឋាន ស្វាយរៀង នាម៉ោង ១៨៖០០នាទីល្ងាច៕