(អាមេរិក)៖ នៅថ្ងៃនេះ លោក Elon Musk ស្ទើរតែក្លាយជាកំពូលមហាសេដ្ឋីលំដាប់លេខ១ នៅលើពិភពលោកទៅហើយ បន្ទាប់ពីតម្លៃហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើង ២០ភាគរយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១។

នៅថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកានេះ តម្លៃហ៊ុនរបស់ក្រុមហ៊ុន Tesla បានហក់ឡើងខ្ពស់រហូតដល់ ២០ភាគរយ ដែលខ្ពស់ជាងឆ្នាំមុនទៅទៀត និងបានជំរុញឱ្យលោក Elon Musk កើនទ្រព្យសម្បត្តិ ២៥ពាន់លានអាមេរិក នាំឲ្យទ្រព្យសម្បត្តិសរុបមានចំនួន ១៧៤ពាន់លានដុល្លារអាមេរិក ខណៈដែលលោក Jeff Bezos មានទ្រព្យសម្បត្តិ ១៧៩.៩ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាម Bloomberg Billionaires Index។

គួរបញ្ជាក់ផងដែរថា លោក Elon Musk ធ្លាប់បានក្លាយជាកំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលំដាប់លេខមួយម្ដងរួចមកហើយ កាលពីឆ្នាំមុន ដោយនៅពេលនេះ ទ្រព្យសម្បត្តិរបស់លោកបានដេញប្រកិតនឹងលោក Jeff Bezos មហាសេដ្ឋីលេខមួយ ដែលជាមេធំរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញយក្ស Amazon៕