(ភ្នំពេញ)៖ ពីការចាប់ផ្តើមដ៏រាបទាប នៅរោងចក្រ Redditch ក្នុងឆ្នាំ១៩០១ Royal Enfield ដែលជាយីហោម៉ូតូចំណាស់ជាងគេ ក្នុងការផលិតបន្ត គឺជាអ្នកការពារ កេរ្តិ៍តំណែល នៃការកសាងម៉ូតូបុរាណ។ ដោយប្រកាន់ខ្ជាប់នូវទស្សនវិស័យរចនា ដែលមិនស្មុគស្មាញ និងមានគោលបំណង បង្ហាញពីអាយុកាលដ៏យូរអង្វែង, Royal Enfield បានចំណាយពេលជាងមួយសតវត្សរ៍ ឆ្លងកាត់រឿងដ៏លំបាកបំផុតមួយចំនួន នៅលើពិភពលោក និងបង្កើតបទពិសោធន៍ រួមទាំងរឿងរ៉ាវដែលមិនអាច បំភ្លេចបាន។

ដោយកំពុងបន្តការស្វែងរក និងលើកទឹកចិត្តដល់ការរុករកដ៏សកម្ម និងពេញមួយជីវិត Royal Enfield កំពុងត្រៀមអបអរសាទរ រយៈពេល១២០ឆ្នាំ នៃភាពពិសេសប្លែក ដោយធ្វើដំណើរទៅមុខដោយស្នាមញញឹម ដែលមិនចេះរីងស្ងួត និងភាពធន់ និងការបង្កើតវប្បធម៌ជិះម៉ូតូ សុទ្ធសាធតាំងពីឆ្នាំ១៩០១។ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ ដ៏សំខាន់នេះ Royal Enfield នឹងប្រារព្ធពិធីនៅឆ្នាំ ២០២១ ជាមួយនឹងគំនិតផ្តួចផ្តើមជាច្រើន នៅទូទាំងពិភពលោក ដើម្បីអបអរសាទរកេរ្តិ៍ដំណែល និងដំណើរនៃការជិះម៉ូតូ ជាមួយអ្នកដែលចូលចិត្តជិះ និងសហគមន៍ម៉ូតូ។

តម្លៃនៃភាពធន់ ការរួមបញ្ចូល និងភាពដែលអាចដំណើរការបាន Royal Enfield គឺជាយីហោម៉ូតូចំណាស់ជាងគេបំផុតរបស់ពិភពលោក ក្នុងការផលិតបន្ត ហើយបានបង្ហាញពីភាពច្នៃប្រឌិត ភាពបត់បែន ការស៊ូទ្រាំ និងភាពរហ័សរហួននៅគ្រប់ជំនាន់។ ជាមួយគ្នានេះ មិនត្រឹមតែការបង្កើតផលិតម៉ាកនោះទេ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងជីវិតរបស់មនុស្សរាប់ទសវត្សមកហើយ ប៉ុន្តែ Royal Enfield ក៏មានតួនាទីសំខាន់ ក្នុងការកសាងវប្បធម៌ជុំវិញការជិះម៉ូតូផងដែរ។

អត្ថាធិប្បាយអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះ លោក Siddhartha Lal នាយកគ្រប់គ្រងក្រុមហ៊ុន Eicher Motors Ltd បានថ្លែងថា «១២០ឆ្នាំ គឺជាកេរ្តិ៍តំណែលដ៏វែង សម្រាប់យីហោនេះ ហើយយើងរីករាយ ដែលបានប្រារព្ធកម្មវិធីនេះឡើង។ Royal Enfield មិនត្រឹមតែជាម៉ាកម៉ូតូប៉ុណ្ណោះទេ វាគឺជានិមិត្តរូបនៃភាពធន់ និងការរុករក និងអាចកសាងវប្បធម៌រីកចម្រើន នៃការជិះម៉ូតូកម្សាន្តនៅជុំវិញពិភពលោក។

ក្នុងប៉ុន្មានឆ្នាំនេះ យើងបានព្យាយាមរក្សាភាពស្មោះត្រង់របស់យើង បន្តរក្សាភាពប្លែកមានតែមួយគ្មាពីរ និងមិនចេះហួសសម័យ ឬ ឆាប់ស៉ាំបង្កើតបានជាប្រភេទ នៃការជិះម៉ូតូកម្សាន្តដ៏អស្ចារ្យ ដែលបានរួមបញ្ចូលនិងរីករាយបំផុតអស់ជាច្រើនទសវត្ស។ គោលដៅរបស់យើង គឺដើម្បីពង្រឹងជំហររបស់ Royal Enfield ជាយីហោពិភពលោកពិតប្រាកដ ហើយយើងនឹងបន្តប្រកួតប្រជែងដោយខ្លួនឯង ដើម្បីអភិវឌ្ឍផលិតផល និងបទពិសោធន៍តាមគោលបំណងរបស់យើង ដើម្បីឆ្ពោះទៅមុខ និងទទួលបានបទពិសោធន៍ថ្មីៗជារៀងរហូត។

Royal Enfield មានបេតិកភណ្ឌវប្បធម៌ដ៏សំបូរបែបដែលឆ្លងកាត់ព្រំដែនអន្តរជាតិ។ ទោចក្រយានយន្តដែលមិនចេះហួសសម័យទាំងនេះ បានឈរនៅពេលវេលា នៃការសាកល្បង និងជួយបង្កើតកំណត់ត្រា និងការចងចាំនៃម៉ូតូជាច្រើន។ ឧទាហរណ៍ ដ៏សំខាន់មួយគឺ លោកស្រី Winifred Wells ជាអ្នកត្រួសត្រាយម៉ូតូ និងក្រុមហ៊ុន Royal Enfield។

នៅឆ្នាំ១៩៥០ នាងបានជិះម៉ូតូ Royal Enfield Bullet 350cc ពី Perth ទៅ Sydney និងត្រឡប់មកវិញដោយគ្របដណ្តប់លើចម្ងាយ ៥,៥០០ ម៉ាយក្នុងរយៈពេលតែ ២២ ថ្ងៃ។ មិនដល់ ២ឆ្នាំក្រោយមក ឪពុករបស់នាងឈ្មោះ Winifred បានធ្វើដំណើរជុំវិញទ្វីបអូស្រ្តាលីទាំងមូលដែលមានចម្ងាយជិត ១០,០០០ ម៉ាយក្នុងរយៈពេល ៦៥ថ្ងៃ ដោយទប់ទល់នឹងសីតុណ្ហភាពរហូតដល់ ៤៤ អង្សាសេ។

Royal Enfield មិនមែនជាយីហោថ្មី នៅអាស៊ីអាគ្នេយ៍ទេ គឺក្រុមហ៊ុនចែកចាយ Royal Enfield មាននៅក្នុងប្រទេសសិង្ហបុរី មុន និងក្រោយ សង្គ្រាមលោកលើកទី២។ យីហោនេះ ទទួលបានការពេញនិយមយ៉ាងខ្លាំង នៅក្នុងទសវត្សឆ្នាំ១៩៥០ ដោយប្រទេសសិង្ហបុរី ជាមជ្ឈមណ្ឌលចែកចាយ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

អតិថិជនម្នាក់ ដែលបានពេញចិត្តយ៉ាងខ្លាំង ចាប់តាំងពី Royal Enfield បានមកដល់ទីនេះ ក្នុងឆ្នាំ១៩៤៧ គឺអ្នកជិះរទេះរុញម្នាក់ឈ្មោះ Lan Send Fook ដែលបានទិញម៉ូឌែល 350cc Model G ពីអ្នកចែកចាយសិង្ហបុរី បានលើកឡើងថា «ខ្ញុំមិនដែលជិះអ្វីដែលល្អជាងនេះទេ ម៉ាស៊ីនពិតជារំញ័រ ក្នុងល្បឿនលឿន ហើយមានស្ថេរភាព និងទប់លំនឹងបានល្អ»

បន្ថែមពីនេះ លោក Vimal Sumbly ប្រធានជំនួញអន្តរជាតិ APAC Royal Enfield បានថ្លែងថា «វាជាពេលវេលា ដ៏មានមោទនភាពមួយ ដែលបានទទួលកេរ្តិ៍ដំណែល ១២០ឆ្នាំ នៃកេរ្តិ៍ដំណែលដ៏ឥតឈប់ឈរនេះ។ មិនមានម៉ាកជាច្រើន បានឈរនៅលើការសាកល្បងពេលវេលា និងរីករាយនឹងឯកសិទ្ធិ ធ្វើដំណើរអស់រយៈពេល ជាងមួយសតវត្សរ៍នោះឡើយ។ នេះគឺជាពេលវេលាដ៏មានមោទនភាពមួយ សម្រាប់យើងទាំងអស់គ្នានៅ Royal Enfield និងសម្រាប់អ្នករាល់គ្នា ដែលបានចូលរួមជាមួយយីហោនេះ។

លោកបន្ដថា «យើងមានសំណាងដែលមានការគាំទ្រ ការទទួលស្គាល់ និងការលើកទឹកចិត្ត ពីអតិថិជន ដៃគូ និងសំខាន់បំផុតនៃសហគមន៍ម៉ូតូរបស់យើង។ វា គឺជាការធ្វើដំណើរ និងដំណើរផ្សងព្រេងរបស់ពួកគេ ដែលបានធ្វើឲ្យម៉ាកនេះ ល្បីល្បាញ។ នៅឆ្នាំនេះ នៅក្នុងតំបន់ APAC យើងនឹងមានសកម្មភាព ចូលរួមសម្រាប់ សហគមន៍របស់យើង ដែលជាការគាំទ្រ ដល់ការគាំទ្ររបស់ពួកគេ ដែលបានធ្វើឲ្យយើងឈានដល់គោលដៅ ដ៏គួរឲ្យស្ញប់ស្ញែងនេះ»

១២០ឆ្នាំនេះ គឺជាដំណើរនៃភាពអត់ធ្មត់ដែលមិនចេះរីងស្ងួត។ តាមរយៈការលំបាកទាំងអស់ Royal Enfield នៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូល នៃការធ្វើឲ្យម៉ូតូ សាមញ្ញ អាចដាក់ដំណើរការបាន និងចូលរួមក្នុងទីផ្សារម៉ូតូ។ ដោយជិះឆ្លងកាត់សង្គ្រាមពិភពលោក ចំនួនពីរលើក និងដោយបានរួចជីវិត ពីការបិទទ្វារនៅឆ្នាំ១៩៦៧ និង១៩៧៧ និងទទួលបានជ័យជំនះ លើការជិះដែលបានសាកល្បង ការស៊ូទ្រាំរបស់មនុស្ស និងម៉ាស៊ីន Royal Enfield នៅតែមានភាពពាក់ព័ន្ធ និងគួរឲ្យចង់បាន តាមរយៈអាយុកាល។

សព្វថ្ងៃជាក្រុមហ៊ុនឈានមុខគេ លើពិភពលោកផ្នែកម៉ូតូធុនមធ្យម (250cc-750cc) ដែលមានមហិច្ឆិតាដើម្បីបង្កើន និងពង្រីកទីផ្សារ ដែលជាផលប័ត្រផលិតផលរឹងមាំ និងសម្បូរបែប និងមានអ្នកចូលចិត្តជិះជាង១០លាននាក់ នៅទូទាំងពិភពលោក Royal Enfield មានអាយុ១២០ឆ្នាំហើយ ខណៈទើបតែចាប់ផ្តើមថ្ងៃមុនសោះ។
ដើម្បីដឹងពីការធ្វើដំណើររបស់ Royal Enfield សូមចុចត្រង់នេះ៖ https://www.royalenfield.com/in/en/our-world/since-1901/

គូសបញ្ជាក់ថា Royal Enfield គឺជាយីហោម៉ូតូចាស់ជាងគេ ក្នុងការផលិតបន្ត គឺ Royal Enfields បានបង្កើតម៉ូតូច្នៃ យ៉ាងស្រស់ស្អាតតាំងពីឆ្នាំ១៩០១។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ ១៩៥៥ ដែលជាកន្លែងឈរជើងដែលរ៉ូយ៉ាល់ Enfield នាំមុខការរីកចម្រើន របស់អ្នកជិះម៉ូតូធុនមធ្យមចំនួន ២ របស់ឥណ្ឌា។

Royal Enfields កំពុងបញ្ជូលភាពមិនស្មុគស្មាញ អាចដំណើរការបានល្អ និងភាពរីករាយ ក្នុងការជិះទោចក្រយានយន្ត សម្រាប់ការរុករក និងការបញ្ចេញគំនិត ដោយខ្លួនឯង ទាំងនេះហើយ ដែលជាវិធីសាស្រ្តមួយដែលយីហោ Royal Enfields ហៅថាម៉ូតូសុទ្ធសាធ។

ការដាក់បង្ហាញរបស់ Royal Enfield រួមបញ្ចូលទាំង Meteor 350 ស៊េរីថ្មីទាំងអស់, Interceptor 650 និងបងប្អូនភ្លោះ Continental GT 650, ម៉ូតូផ្សងព្រេង Himalayan, Bullet 500 និង Classic 500។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីព្រឹត្តិការណ៍គ្រប់កម្រិត ទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរឲ្យកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំ របស់មនុស្សរាប់ពាន់នាក់ ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។

ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ប្រតិបត្តិការតាមរយៈក្រុមហ៊ុនចែកចាយទ្រង់ទ្រាយធំ ៩២១ និងហាងលក់រាយ ៦៣៨ នៅតាមទីក្រុង និងទីប្រជុំជនធំៗទាំងអស់ ក្នុងប្រទេសឥណ្ឌា និងនាំចេញទៅប្រទេសជាង ៦០ នៅជុំវិញពិភពលោក។ រោងចក្រផលិតបែបទំនើបទាំង២ របស់ក្រុមហ៊ុននេះ មានទីតាំងនៅ Oragadam និង Vallam Vadagal ជិត Chennai។

ហើយថ្មីៗនេះ ក្រុមហ៊ុន Royal Enfield បានវិនិយោគនៅក្នុងមជ្ឈមណ្ឌលបច្ចេកទេស លំដាប់ពិភពលោកចំនួន ២ គឺនៅទីក្រុង Bruntingthorpe ចក្រភពអង់គ្លេស និងទីក្រុង Chennai ប្រទេសឥណ្ឌា ហើយនៅឆ្នាំ២០២០ បានបើកអង្គភាពដំឡើងដំបូង នៅខាងក្រៅប្រទេសឥណ្ឌានៅ Buenos Aires ប្រទេសអាហ្សង់ទីន។ ជាមួយនឹងការកើនឡើងជាង១៧% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ហើយការលក់នៅលើទីផ្សារអន្តរជាតិកើនឡើង៩៦% ក្នុងឆ្នាំ២០១៩-២០២០ Royal Enfield គឺជាអ្នកនាំមុខគេ នៅក្នុងទីផ្សារម៉ូតូខ្នាតមធ្យម៕