(ភ្នំពេញ)៖ អនាគតនៃ Volvo Cars គឺអគ្គិសនី ហើយរថយន្ត Volvo C40 Recharge គឺជាសក្ខីភាពចុងក្រោយបំផុត នៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះអនាគតនៃការបំភាយឧស្ម័ន ដល់កំរិតសូន្យ។

រថយន្ត C40 Recharge រួមមានអត្ថប្រយោជន៍ទាំងអស់ នៃរថយន្តប្រភេទ SUV ប៉ុន្តែមានការរចនាទាបជាង និងរលោងជាង។ វាផ្អែកលើទម្រង់រថយន្ត CMA និងម៉ូដែល Volvo ដំបូងគេនៅក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានរចនាឡើង ជារថយន្តអគ្គិសនីសុទ្ធតែម្តង។

បន្ទាប់ពីការណែនាំជាដំបូង នៃរថយន្ត XC40 Recharge ព្រមទាំងរថយន្ត C40 Recharge នាពេលនេះ ក្រុមហ៊ុន Volvo Cars នឹងដាក់ចេញនូវម៉ូដែលអគ្គិសនីបន្ថែម ជាច្រើនទៀតនៅឆ្នាំក្រោយៗ។

រួចរាល់ត្រឹមឆ្នាំ ២០២៥ ក្រុមហ៊ុនមានគោលបំណងសម្រេចឲ្យបាន នូវការលក់៥០ភាគរយ នៃបរិមាណលក់ទូទាំងពិភពលោក របស់រថយន្តនេះ ជាការលក់រថយន្ត អគ្គិសនីទាំងស្រុង ហើយបិរមាណលក់ផ្សេងទៀត ជាការលក់រថយន្តកូនកាត់(ហាយប្រីឌ)។ ត្រឹមឆ្នាំ ២០៣០ ក្រុមហ៊ុនគ្រោងនឹងលក់រថយន្ត ដែលជាប្រភេទរថយន្ត អគ្គិសនីសុទ្ធ។

លោក Henrik Green ប្រធានផ្នែកបច្ចេកវិទ្យា បានថ្លែងថា «C40 Recharge តំណាងឲ្យអនាគតរបស់ Volvo និងបង្ហាញពីទិសដៅ ដែលយើងកំពុងធ្វើដំណើរទៅ។ វាជារថយន្តអគ្គិសនីទាំងស្រុង ដែលផ្តល់ជូនតាមប្រព័ន្ធប្រព័ន្ធអិនធឺណែត ជាមួយនឹងកញ្ចប់ថែទាំងាយស្រួល ហើយនឹងមានសម្រាប់ការដឹកជញ្ជូន យ៉ាងឆាប់រហ័សដល់អតិថិជន។ ការទទួលបានរថយន្ត Volvo ថ្មី គឺពុំធ្លាប់មានភាពទាក់ទាញដូច្នេះ ពីមុនមកទេ»

ផ្នែកខាងក្រោយរបស់រថយន្ត C40 Recharge មានការរចនាផ្នែកខាងក្រោយយ៉ាងទាក់ទាញ ដែលមានភ្ជាប់ជាមួយជម្រាលដំបូលទាប រីឯការរចនាផ្នែកខាងមុខថ្មី បង្ហាញនូវមុខមាត់ថ្មី សម្រាប់រថយន្តអគ្គិសនី Volvo និងរួមបញ្ចូលទាំងអំពូលភ្លើងខាងមុខ ដែលបំពាក់ដោយបច្ចេកវិទ្យាភីកសែល (pixel) យ៉ាងទំនើបចុងក្រោយបំផុត។

នៅផ្នែកខាងក្នុងរថយន្ត C40 Recharge ផ្តល់ជូនអតិថិជននូវទីតាំងកៅអីអង្គុយខ្ពស់ ដែលអ្នកបើកបររថយន្ត Volvo ភាគច្រើនចូលចិត្ត ខណៈពេលដែលអថិតិជន អាចរកបានផងដែរ ជាមួយនឹងជម្រើសនៃពណ៌ជាច្រើន និងការតុបតែងដេគ័រប្លែកៗ ពីម៉ូដែលនេះ។ វាក៏ជាម៉ូដែល Volvo ដំបូងគេដែលគ្មានស្បែកសត្វទាំងស្រុង។

ដូចគ្នានឹងរថយន្ត XC40 Recharge ដែរ រថយន្ត C40 Recharge ភ្ជាប់មកជាមួយប្រព័ន្ធពត៌មាន និងកំសាន្ត ដ៏ល្អបំផុតមួយនៅលើទីផ្សារ ដែលបានអភិវឌ្ឍរួមគ្នា ជាមួយ Google និងផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android។ វាផ្តល់ឲ្យអ្នកប្រើប្រាស់នូវកម្មវិធី និងសេវាកម្មរបស់Google ដែលមានស្រាប់ដូចជា Google Maps, Google Assistant និង Google Play Store*។

ទិន្នន័យដែលគ្មានដែនកំណត់ អនុញ្ញាតិឲ្យមានការភ្ជាប់បានល្អប្រសើរជាងគេ ហើយរថយន្ត C40 Recharge នឹងទទួលបានការធ្វើបច្ចុប្បន្នភាព (update) កម្មវិធី តាមរលកអាកាស។ នោះមានន័យថា វានឹងបន្តមានភាពប្រសើរឡើង តាមពេលវេលា បន្ទាប់ពីវាបានចាកចេញពីរោងចក្រ។

ប្រព័ន្ធរុញច្រានមានម៉ូទ័រអគ្គិសនីភ្លោះពីរ មួយនៅខាងមុខ និងមួយនៅអ័ក្សខាងក្រោយ ដែលបំពាក់ដោយអាគុយថាមពលថ្ម ៧៨ គីឡូវ៉ាត់ក្នុងមួយម៉ោង ដែលអាចសាកបានលឿនដល់ ៨០ភាគរយ ក្នុងរយៈពេលប្រហែល ៤០ នាទី។ វាផ្តល់ជូននូវរយៈចម្ងាយដែលរំពឹងទុកប្រហែល ៤២០ គីឡូម៉ែត្រ ដែលត្រូវបានគេរំពឹងថា នឹងកាន់តែប្រសើរឡើងតាមពេលវេលា តាមរយៈការធ្វើបច្ចុប្បន្នភាពកម្មវិធីតាមរលកធាតុអាកាស។

ដូចដែលបានប្រកាសមុននេះ រថយន្តដើរដោយអគ្គិសនីសុទ្ធ C40 Recharge នឹងត្រូវបានផ្តល់ជូនតាមប្រព័ន្ធអិនធឺណែតតែប៉ុណ្ណោះ។ ស្របតាមមហិច្ឆតា កាត់បន្ថយភាពស្មុគស្មាញក្នុងការផ្តល់ជូនរថយន្តម៉ូដែលនេះ និងផ្តោតលើជម្រើសដែលត្រូវបានជ្រើសរើសជាមុនដ៏គួរឲ្យទាក់ទាញ ក្រុមហ៊ុនរថយន្ត Volvo Cars បានធ្វើឲ្យមានភាពសាមញ្ញបំផុត នូវការផ្តល់ជូនអតិថិជនជាមួយនឹង C40 Recharge។

នៅពេលអតិថិជនទទួលបាន C40 Recharge ថ្មី វានឹងភ្ជាប់មកជាមួយកញ្ចប់ថែទាំងាយស្រួល ដែលរួមមាន៖ ដូចជាសេវាកម្មថែទាំ ការធានាផលិតផល ជំនួយតាមដងផ្លូវ ក៏ដូចជាការធានារ៉ាប់រង និងជម្រើសសាកថ្មនៅផ្ទះ។

រថយន្ត C40 Recharge នឹងត្រូវបានផលិតនៅក្នុងរដូវស្លឹកឈើជ្រុះនេះ ហើយនឹងត្រូវបានផលិតរួមគ្នា ជាមួយនឹង XC40 Recharge នៅរោងចក្រផលិតរថយន្ត Volvo Cars នៅទីក្រុង Ghent ប្រទេសបែលហ្ស៊ិក។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ ទូរស័ព្ទៈ +855 24 900 000, [email protected] https://www.volvocars.com/intl/v/cars/c40-electric