(ភ្នំពេញ)៖ អ្នកនាង ព្រីម មន្ថា ដែលលោកអ្នកស្គាល់ថា ជាតារាចម្រៀងផង និងជាតារាសម្តែង ដែលបានលេចមុខមាត់និងមានកេរ្តិ៍ឈ្មោះ ចាប់ពីដើមឆ្នាំ២០០០ និងអ្នកគាំទ្របានដឹងថា អ្នកនាង ព្រីម មន្ថា បានរៀបការដោយមានស្វាមី ជាអាណិកជននៅអាមេរិកផង។ ក្រោយពីមានដំណឹងថា តារារូបនេះមានស្វាមីហើយ ក៏បាត់វត្តមានលើឆាកចម្រៀងនិងភាពយន្ត តែពេលចុងក្រោយនេះ និយាយរួមពីរឆ្នាំនេះ អ្នកនាង ព្រីម មន្ថា ហាក់បានបង្ហាញមុខលើកញ្ចក់ទូរទស្សន៍ ស្ទើរគ្រប់ប៉ុស្តិ៍ក្នុងតួសម្តែង ជាតួម្តាយនិងបងស្រី ជាច្រើនរឿងជាបន្តបន្ទាប់ ធ្វើឲ្យអ្នកគាំទ្រចង់ដឹងពីមូហេតុ នៃការអវត្តមានកន្លងមករបស់តារារូបនេះ។
ដើម្បីបំពេញបំណង និងបំបាត់ចម្ងល់ខាងលើនេះ «កម្មវិធីអាថ៌កំបាំងក្រៅឆាកតារា» របស់ទូរទស្សន៍ Fresh News និងអញ្ជើញអ្នកនាង ព្រីម មន្ថា មកបង្ហាញ និងបកស្រាយពីចម្ងល់ខាងលើ ជាមួយនឹងការកំសាន្ត កំដរអារម្មណ៏នាពេលចុងសប្តាហ៍នេះផងដែរ។
ដូច្នេះសូមលោកអ្នករង់ចាំតាមដាននូវចម្លើយជាមួយសំនួរចាក់ដោតនៃពិធីការិនីស្រស់ស្អាត កញ្ញា ចាន់ នីកា និងពិធីកររូបសង្ហារលោក ម៉ឺន ឯកសុភារិទ្ធ ក្នុងកម្មវិធីកំសាន្តនាចុងសប្តាហ៍ នៅថ្ងៃសៅរ៍ ទី១៣ ខែមីនា វេលាម៉ោង៧ ដល់ម៉ោង៨យប់ និងចាក់ផ្សាយឡើងវិញនាថ្ងៃអាទិត្យបន្ទាប់នូវម៉ោង១១ថ្ងៃត្រង់ និងម៉ោង៧ល្ងាចម្តងទៀត សូមកុំឲ្យកម្មវិធីនេះកន្លងទៅដោយមិនបានទស្សនា៕
កម្មវិធីនេះឧបត្ថម្ភដោយ៖ Safe Home និង Bacchus ភេសជ្ជប៉ូវកំលាំងលេខ១