(ភ្នំពេញ)៖ កម្មកររោងចក្រ០២រូប នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានសំណាងឈ្នះរង្វាន់ម៉ូតូ ZoomerX ពីភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ និងត្រូវបានក្រុម ហ៊ុន នាំយកម៉ូតូ ZoomerX ទាំង០២គ្រឿងចុះប្រគល់ជូនដល់ទីតាំងផ្ទាល់ កាលពីចុងសប្តាហ៍មុននេះ។
អ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូ ZoomerX ទី១មានឈ្មោះ ព្រំ សុដែន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅខាងក្រោយអាងទឹក ផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ បានរៀបរាប់ឱ្យដឹងថា ជាទម្លាប់ទៅហើយដែលគាត់តែងតែហូបឆេមពាន ពេលគាត់ធ្វើការរោងចក្រអស់កម្លាំង។ ពិសេសឆេមពាន មានរង្វាន់ច្រើនថែមទៀតផង ភាគច្រើនចំណាយលុយទិញតែ០១កំប៉ុង ត្រូវបាន០១កំប៉ុងថែមទៀត តែលើកនេះមិនត្រូវរង្វាន់០១កំប៉ុងបែរជាគាស់មក ត្រូវរង្វាន់ម៉ូតូ ០១គ្រឿងតែម្តង។
អ្នកឈ្នះម៉ូតូទី២ មានឈ្មោះ សំ សីហា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅម្តុំក្រោយផ្សារកាណាស៊ីធី ផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹង ដែរថា គាត់មានប្រពន្ធជាអ្នកលក់ខោអាវជជុះនៅមុខផែស្ងួត សូងួនវ៉េងស្រេង នៅថ្ងៃត្រូវរង្វាន់នោះប្រពន្ធបានទូរស័ព្ទឱ្យគាត់ជួយមើលរទេះលក់ខោអាវមួយភ្លែត ដោយទើបតែភ្ញាក់ពីដេកមិនទាន់ស្វាងងងុយផង គាត់ក៏បានទិញឆេមពានអាយស៍០១កំប៉ុង ពីអ្នកលក់តាមធុងទឹកកនៅជាប់រទេសគ្នាមកហូប ពេលគាស់ក៏ស្រែកលេងថា ម៉ូតូៗៗ ស្រាប់តែគាស់ចេញមកម៉ូតូមែនក៏រត់ទៅផ្ទះជួលវិញប្រាប់ប្រពន្ធ ហើយពេលដំបូងប្រពន្ធក៏មិនជឿថាត្រូវរង្វាន់ម៉ូតូផង គិតថាជារង្វាន់តូចដល់ពេលបង្ហាញ ក្រវិលកំប៉ុង ទើបនាំគ្នារំភើបខ្លាំងតែម្តង។
ចំណែកឯអ្នកលក់ឆេមពានអាយស៍ឱ្យអ្នកឈ្នះរង្វាន់ម៉ូតូ ZoomerX ទាំង០២នាក់ខាងលើ ក៏ទទួលបានកាដូរលើកទឹកចិត្ត ជាភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ម្នាក់ៗចំនួន៥០កេសផងដែរ ដែលមានឈ្មោះ អ៊ុស្រី សឿគឹមអ៊ាន ជាអ្នកលក់ភេសជ្ជៈនៅក្រោយអាងទឹកផ្លូវវ៉េងស្រេង និងលោក វេង សារិន ជាអ្នកលក់ភេសជ្ជៈ នៅមុខផែស្ងួត សូងួន ផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ។
តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ លោក វ៉ាន់ រតនា បានសម្តែងការអបអរដល់អ្នកឈ្នះរង្វាន់នេះ ហើយបន្ថែមថា នេះជាសំណាងពិតៗដែលមាននៅ ក្រោមក្រវិលកំប៉ុងឆេមពានស្រាប់។ ជាក់ស្តែងប៉ុន្មានថ្ងៃនេះមានអ្នករាជធានីភ្នំពេញឈ្នះរង្វាន់ម៉ូតូពីឆេមពានរហូតដល់០៤នាក់ឯណោះ ពោលគឺពេលសំណាង មកដល់គាស់មកត្រូវរង្វាន់ធំតែម្តង។ លោកក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិន និងឆេមពានអាយស៍ និង ជូនពរឱ្យអតិថិជនឆេមពានមានសំណាងត្រូវរង្វាន់ធំគ្រប់ៗគ្នា។
សូមបញ្ជាក់ថា ភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិន និងឆេមពានអាយស៍ មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់ លុយ១ពាន់ដុល្លារៗ និងរង្វាន់ម៉ូតូ ZoomerXដ៏ច្រើនសន្ធឹកសន្ធាប់៕