(ភ្នំពេញ)៖ ខ្សែប្រយុទ្ធចំណូលថ្មីក្លិបគិរីវង់សុខសែនជ័យ Douglas Rosa Tardin បានសម្ដែងការភ្ញាក់ផ្អើល ចំពោះការប្រកួតប្រជែងក្របខណ្ឌលីគកំពូលកម្ពុជា ដែលមិនគួរមានការវាយតម្លៃលឿនពេកនោះទេ។ ការលើកឡើងនេះ បន្ទាប់ពីកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ រកបាន ២គ្រាប់ជួយក្រុមយកឈ្នះក្រុមភ្ញៀវអាស៊ីអឺរ៉ុប ៤-២ ក្នុងជំនួបបើករដូវកាលថ្មីនៃលីគកំពូលកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ។
កីឡាករវ័យ ២៩ឆ្នាំរូបនេះបានបញ្ជាក់ថា «ខ្ញុំបានមើលឃើញពីការប្រកួតប្រជែងមួយគួរឲ្យចាប់អារម្មណ៍ នៅលើទីលាន ទាំងលឿន និងទម្រង់លេងរបស់បាល់ទាត់នៅអាស៊ី។ វាហាក់ដូចជាលឿនពេកក្នុងការវាយតម្លៃពីការលេងនៅទីនេះ។ យ៉ាងណាអារម្មណ៍ដំបូងរបស់ខ្ញុំ គឺពិតជាគួរឲ្យចាប់អារម្មណ៍ មិនខុសពីកីឡាបរទេសគ្រប់រូបមកដល់ទីនេះទេ ហើយពិសេសគឺគ្រប់យ៉ាងនៅកម្ពុជាទាំងមូលតែម្តង»។
សូមបញ្ជាក់ថា Tardin បានបង្ហាញខ្លួនពេញម៉ោង សម្រាប់ការបង្ហាញខ្លួនក្នុងការប្រកួតបើករដូវកាលថ្មី ដោយជួយក្រុមទទួលបាន ៣ពិន្ទុពេញ បន្ទាប់ពីយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៤-២។ មិនតែប៉ុណ្ណោះ អតីតសមាជិកក្លិប Quảng Nam FC នៃលីគទី២ វៀតណាម ក៏ជាកីឡាករកីឡាករ Top-Scorers ដោយរកបាន ២គ្រាប់ ស្មើគ្នាជាមួយកីឡាករ អ៊ន ចាន់ប៉ូលីន, Nieto និង Matheus Souza របស់ក្លិបភ្នំពេញក្រោន និងជាកីឡាករល្អប្រចាំការប្រកួតទៀតផង៕