(ភ្នំពេញ)៖ ក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោក Herbalife Nutrition នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានសម្ភោធផលិតផល Vitamin Mask ដែលជាអាហារូបត្ថម្ភផ្នែកខាងក្រៅ នៅក្នុងប្រទេសកម្ពុជា ដែលព្រឹត្តិការណ៍សម្ភោធនេះ ត្រូវបានរៀបចំឡើងនៅក្រុមហ៊ុនអាហារូបត្ថម្ភ Herbalife Nutrition តែម្តង។

ជាការបន្ថែមថ្មី សម្រាប់ផលិតផលអាហារូបត្ថម្ភផ្នែកខាងក្រៅរបស់ក្រុមហ៊ុន ផលិតផល Vitamin Mask របស់ Herbalife Nutrition ជាប្រភេទម៉ាសសន្លឹកដែលមាន៣រូបមន្ត គឺផ្តល់សំណើមធ្វើឱ្យស្បែកភ្លឺថ្លា និងតឹងណែន ដើម្បីបំពេញតម្រូវទៅតាមប្រភេទស្បែកមុខ។ ម៉ាសនីមួយៗ ត្រូវបានផ្សំឡើងដោយការលាយបញ្ចូលគ្នានៃវីតាមីន រាប់បញ្ចូលវីតាមីន១២មុខ ប្រទាលកន្ទុយក្រពើ អំបិលសមុទ្រជេជូ និងចំរាញ់ពីអង្ករជេជូ ដើម្បីជួយអ្នកប្រើប្រាស់ទទួលបានស្បែកស្រស់ស្អាត និងមានសុខភាពល្អ។

វីតាមីន គឺជាធាតុផ្សំធម្មជាតិនៃស្បែករបស់មនុស្ស និងជាផ្នែកមួយនៃប្រព័ន្ធដែលការពារស្បែកពីភាពតានតឹង។ តាមរយៈផលិតផល Vitamin Mask របស់ Herbalife Nutrition អ្នកប្រើប្រាស់អាចទទួលបាននូវសំណើមមានស្បែកយូរអង្វែង ធ្វើឱ្យស្បែកកាន់តែតឹងណែន និងបង្កើនភាពភ្លឺរលោង។

អ្នកស្រី ឈុន ណៃឈីវ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Herbalife Nutrition កម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «អស់រយៈពេលជាច្រើនឆ្នាំមកហើយ យើងបានឃើញពីតម្រូវការយ៉ាងខ្លាំងពីអតិថិជនរបស់យើង ចំពោះផលិតផលដែលអាចជួយពួកគេឱ្យទទួលបានស្បែកដែលមានសុខភាពល្អជាមួយនឹងសារជាតិចិញ្ចឹមល្អៗ។ ជាមួយនឹងការដាក់ប្រើប្រាស់នូវឈុត Vitamin Mask យើងផ្តល់ជូននូវជម្រើសកាន់តែច្រើន សម្រាប់អ្នកដែលចង់ទទួលបានស្បែកស្រស់ស្អាត និងមានសុខភាពល្អ»

អ្នកស្រី ឈុន ណៃឈីវ បានបន្តថា Moisturizing Vitamin Mask ផ្សំជាមួយការលាយបញ្ចូលគ្នានៃ hyaluronic acid, hydrolyzed avocado protein, និង Centella Asiatica Extract។ ម៉ាស់នេះផ្តល់នូវសំណើមរយៈពេលពេញមួយថ្ងៃធ្វើឱ្យស្បែករបស់យើងមើលទៅមានសំណើម និងទន់ជាងមុន។

នៅក្នុងការសិក្សាដ៏មានប្រសិទ្ធិភាពមួយបានបង្ហាញថា ៩០% នៃអ្នកប្រើប្រាស់បញ្ជាក់ថាស្បែករបស់ពួកគេមានអារម្មណ៍ថាមានសំណើម និងទន់ជាងមុនបន្ទាប់ពីប្រើប្រាស់ Moisturizing Vitamin Mask។

Brightening Vitamin Mask ផ្សំឡើងសម្រាប់អតិថិជនដែលមានស្បែកធម្មតា ឬស្រអាប់ ដែលចង់បាននូវភាពភ្លឺរលោងបន្ថែម។ សំបូរទៅដោយ Vita-Glow Complex ដែលការរួមបញ្ចូលគ្នារវាង Niacinamide, Adenosine, Pearles Rosée និង Omija Peptide។ ម៉ាស់នេះនឹងជួយឱ្យស្បែកភ្លឺរលោង។

Firming Vitamin Mask សម្រាប់អ្នកដែលមានសភាពស្បែកធម្មតា ស្បែកស្ងួត ឬគ្រើម Firming Vitamin Mask ជួយឱ្យស្បែកតឹងណែន និងទទួលបានសារជាតិចិញ្ចឹម។ វាជាម៉ាសដែលសំបូរដោយសេរ៉ូម ជាមួយនឹង Vita-Lift Complex, ការលាយបញ្ចូលគ្នានៃ Niacinamide, Adenosine, Lupin Seed និង Black Ginseng Extract។ ដូចគ្នានឹង Brightening Vitamin Mask ដែរ Firming Vitamin Mask ជួយឱ្យស្បែកបណ្តឹងស្បែកមុខ ខណៈដែលវាផ្តល់សំណើមដែលស្បែករបស់យើងត្រូវការ។

Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨០។ យើងផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង៩០ប្រទេស ដោយសមាជិកឯករាជ្យរបស់យើងដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។

តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុនដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។

សម្រាប់ពត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com៕