(ភ្នំពេញ)៖ គិតមកទល់ពេលនេះមានកីឡាករចំនួន ៩នាក់ដែលរកបានគ្រាប់បាល់ច្រើនជាងគេជាបណ្តោះអាសន្ន ក្នុងការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ ថ្នាក់ខេត្ត កន្លងមកបាន ៤សប្តាហ៍មកនេះ។
១៖ កីឡាករ ផាន សុផេន ពាក់លេខ១០ របស់ខេត្តឧត្តរមានជ័យ រកបាន ៨គ្រាប់។
២៖ កីឡាករ ញុឹក សុភារ៉ា ពាក់លេខ១១ របស់សូហ្វីយ៉ាខេត្តប៉ៃលិន រកបាន៦គ្រាប់។
៣៖ កីឡាករ ទិក រ៉សាក់ ពាក់លេខ២៦ របស់មន្ទីរ អយក ខេត្តត្បូងឃ្មុំ រកបាន ៥គ្រាប់។
៤៖ កីឡាករ ថា គ្រីយ៉ា ពាក់លេខ៣៣ របស់ ស.ស.យ.ក ខេត្តបាត់ដំបង រកបាន ៥គ្រាប់។
៥៖ កីឡាករ សុះ សាលី ពាក់លេខ៣៦ របស់ មន្ទីរ អយក ខេត្តកំពង់ឆ្នាំង រកបាន៤គ្រាប់។
៦៖ កីឡាករ លី ម៉ាត់ណូ ពាក់លេខ៧ របស់ភ្នំពេញហ្គាឡាក់សុី រកបាន ៤គ្រាប់។
៧៖ កីឡាករ កើ ហ្វីន ពាក់លេខ១៤ របស់របស់មន្ទីរ អយក ខេត្តត្បូងឃ្មុំ រកបាន៣គ្រាប់។
៨៖ កីឡាករ តាក លីមទី ពាក់លេខ២២ របស់មន្ទីរ អយក ខេត្តកំពង់ចាម រកបាន ៣គ្រាប់។
៩៖ កីឡាករ វុធ ដេវីត ពាក់លេខ១១ របស់ ស.ស.យ.ក ខេត្តបាត់ដំបង រកបាន ៣គ្រាប់៕