(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានបន្តឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជា សរុបចំនួន ៣០០កេស ជូនដល់មន្ទីរពេទ្យ៣ផ្សេងទៀតគឺ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យបង្អែកដង្កោ ដែលកំពុងផ្តល់សេវាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។

លោកស្រី គង់ កុសល នាយិកាទីផ្សារ ខ្មែរប៊ែវើរីជីស បានថ្លែងថា៖ «នេះជាថ្ងៃទីពីរនៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុនដែលធ្វើការបរិច្ចាគ ទឹកបរិសុទ្ធកម្ពុជា ជូនមន្ទីរពេទ្យដែលកំពុងផ្ដល់សេវាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ តាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» យើងនឹងរួមសុខរួមទុក្ខឆ្លងកាត់ស្ថានភាពដ៏លំបាកមួយនេះជាមួយគ្នាដើម្បីចូលរួមទប់ស្កាត់នៃការរាលដាលនៃវីរុសថ្មីនេះ»។

ក្រុមហ៊ុននឹងបន្តចែកជូនមន្ទីពេទ្យជាច្រើនទៀតនូវទឹកបរិសុទ្ធកម្ពុជាចំនួន១០០កេស សម្រាប់មន្ទីពេទ្យនីមួយៗដើម្បីប្រើប្រាស់ព្រមទាំងផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាចាក់វ៉ាក់សាំងបង្ការ កូវីដ-១៩។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ ខ្មែរប៊ែវើរីជីស មិនត្រឹមតែបរិច្ចាគទឹកបរិសុទ្ធកម្ពុជា ដល់មន្ទីរពេទ្យដែលផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបរិច្ចាគ ដល់មន្រ្តីនគរបាល និងអាជ្ញាធរដែលធ្វើការខ្ជាប់ខ្ជួនប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ផងដែរ៕