(ចិន)៖ លោក Simon Hu នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Ant Group ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba បានលាលែងពី តំណែង ដោយមិនបានរំពឹង ឬទុកជាមុនឡើយ ចំពេលដែល រដ្ឋាភិបាលចិនបានធ្វើការផ្លាស់ប្ដូរបទប្បញ្ញត្តិ ក្នុងការគ្រប់គ្រង់ទៅលើ ក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងស្រុក ដែលនាំឱ្យ ការដាក់លក់ IPO ក្នុងតម្លៃ ៣៧ពាន់លានលានត្រូវបរាជ័យ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Hu បានឡើងកាន់តំណែង កាលពីឆ្នាំ ២០១៩ ហើយការលាឈប់នេះ មិនត្រូវបានបញ្ជាក់ឱ្យដឹងពីមូលហេតុនោះទេ ដោយគ្រាប់តែដឹងថា គាត់លាឈប់កក្នុងមូលហេតុផ្ទាល់ខ្លួន ប៉ុន្តែក្រុមហ៊ុន Ant Group បានបង្ហើបឱ្យដឹងថា លោក Eric Jing អគ្គនាយកក្រុមហ៊ុននឹងកាន់តំណែងនេះបន្ត។
ការចាកចេញរបស់លោក Hu ពីក្រុមហ៊ុនដែលមានខ្នងបង្អែកលោក Jack Ma ត្រូវបានឡើង ចំពេលដែល ក្រុមហ៊ុនកំពុងតែធ្វើការកំណែទម្រង់ រចនាសម្ព័ន្ធ ឱ្យស្របតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលចិន ខណៈដែលបច្ចុប្បន្នក្រុមហ៊ុនមួយនេះត្រូវបាន រងសម្ពាធពីនិយតករចិន មិនអនុញ្ញាត ឱ្យ ចូលក្នុងផ្សារហ៊ុនតាមរយៈការចេញផ្សាយមូលបត្រ IPO និងបានជំរុញឱ្យក្រុមហ៊ុន Ant Group បង្កើតជាក្រុមហ៊ុនមួយដូចគ្នាទៅនឹង ធនាគារ ដើម្បីងាយស្រួលរដ្ឋគ្រប់គ្រង់៕