(ភ្នំពេញ)៖ ស្រាបៀរសឹង្ហ សហការជាមួយ Wildcat ដែលជាវេទិការជំរុញគំនិតបង្កើតច្នៃប្រឌិត និងគំនិតចាប់ផ្តើម (Start Up) ពីសហរដ្ឋអាមេរិក កាលពីពេលកន្លងទៅថ្មីៗនេះ បានផ្តួចផ្តើមការប្រកួត Online មួយឈ្មោះថា «You Think Singha Start» ដែលបេក្ខជនបេក្ខនារី មានគំនិតអាជីវកម្មដែលចង់ធ្វើ ដើម្បីចូលប្រកួតឈ្នះទឹកប្រាក់សុទ្ធ ៣,០០០ដុល្លារ និងប្រាក់វិនិយោគទន់ចំនួន ៥០,០០០ដុល្លារសហរដ្ឋ ។

កាលពីសប្តាហ៍មុន កម្មវិធីបានណែនាំ Judge លោកសូផា រតនៈ ជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Ocean Technology ជា Judge តំណាងប្រទេសកម្ពុជា ក្នុងចំណោម Judge ទាំង៥។

លោកបានបញ្ជាក់ថា លោកមានចំណាប់អារម្មណ៍ និងសម្រេចចិត្តធ្វើជា Judge ក្នុងការប្រកួតមួយនេះ ព្រោះលោកដឹងថា ការធ្វើអាជីវកម្មនីមួយៗត្រូវការទុនច្រើន ហើយនេះជាឧបសគ្គមួយ ដែលយុវជនយុវតីកម្ពុជាជាច្រើនជួបប្រទះ នៅពេលពួកគាត់ចង់ចាប់ផ្តើមអាជីវកម្មក្នុងក្តីស្រមៃរបស់គាត់ ហើយកម្មវិធីនេះផ្ទាល់ អាចបំពេញចំណុចខ្វះខាតរបស់ដំណើរទៅកាន់អាជីវកម្ម ដែលជោគជ័យរបស់ពួកគាត់បាន។

លោកបានជំរុញយុវជនយុវតីគ្រប់គ្នាឲ្យសាកល្បងដាក់ពាក្យជាមួយកម្មវិធីប្រកួត «You Think Singha Start» ដើម្បីមានឱកាសឈ្នះជាទឹកប្រាក់សុទ្ធ និងប្រាក់វិនិយោគទុនជាច្រើន ជៀសជាងទុកគំនិតអាជីវកម្មក្នុងក្តីស្រមៃរបស់អ្នកចោល ជាពិសេសក្នុងរដូវកាលកូវីដ-១៩នេះ។

អ្នកអាចចុះឈ្មោះចូលរួមប្រកួយបានតាម Facebook Message របស់ Singha ផ្ទាល់ ឬតាម Website គេហទំព័រ Wildcats ដោយចុច Link នៅទីនេះ https://bit.ly/3ddATHj ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ៕

បើចាប់អារម្មណ៍ចង់ចុះឈ្មោះ ប៉ុន្តែមិនទាន់ច្បាស់ពីការចុះឈ្មោះ អ្នកអាចមើលវីដីអូបទបង្ហាញពី Judge លោកសូផា រតនៈ នៅខាងក្រោម ឬចុចនៅទីនេះដើម្បីមើលវីដីអូ៖ https://www.facebook.com/SinghaCambodia/videos/253486283020499/
Embedded Video: https://www.facebook.com/SinghaCambodia/videos/253486283020499/