(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស បានប្ដូរផ្ទាំងប៉ាណូជាច្រើនកន្លែង ទូទាំងប្រទេស និងការផ្សព្វផ្សាយតាមប្រព័ន្ឋ ឌីជីថលអំពី ការផ្សាយពាណិជ្ជកម្មផលិតផលរបស់ក្រុមហ៊ុន ទៅជាការផ្សាយសារអប់រំ «វិធានការ៖ ៣ការពារ ៣កុំ» ដោយចំណាយថវិកាជាង ១៥០,០០០ដុល្លារដើម្បីចូលរួមផ្ញើសារអប់រំស្ដីពីវិធានការបង្ការការឆ្លងជំងឺកូវីដ-១៩។
លោកស្រី គង់ កុសល នាយិកាទីផ្សារ ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែត្រៀមខ្លួនជានិច្ច ក្នុងការចូលរួមបរិច្ចាគត្រឡប់ទៅសង្គមវិញ។ ការសម្រេចប្ដូរផ្ទាំងប៉ាណូ និងការផ្សព្វផ្សាយតាមប្រព័ន្ឋឌីជីថលភ្លាមៗនេះ គឺបង្ហាញពីការសហការ និងការទទួលខុសត្រូវរួមគ្នាដើម្បីជំរុញការយល់ដឹង និងបន្តការអនុវត្តយ៉ាងយកចិត្តទុកដាក់អំពីវិធានការការពារខ្លួនពីជំងឺកូវីដ-១៩»។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រោមយុទ្ឋនាការ ទឹកចិត្តកម្ពុជាក៏កំពុងបរិច្ចាគទឹកបរិសុទ្ធកម្ពុជាទៅមណ្ឌលធ្វើចត្តាឡីស័ក មន្ទីរពេទ្យចាក់វ៉ាក់សាំងបង្ការកូវីដ ហើយកន្លែងនីមួយៗ គឺផ្តល់ជូនទឹកបរិសុទ្ឋកម្ពុជា ចំនួន១០០ កេស ផងដែរ៕
«ខ្ញុំជឿជាក់ថា រួមគ្នា យើងអាចធ្វើបាន!»