(អ៉ីតាលី)៖ ខ្សែប្រយុទ្ធក្លិប Juventus កីឡាករ Cristiano Ronaldo បានលើកឡើងនៅថ្ងៃសៅរ៍នេះថា លោកនៅតែបន្តផ្តោតលើលេង ដើម្បីយកឈ្នះពានរង្វាន់ ជាមួយនឹងក្លិបរបស់អ៉ីតាលីនេះ, ស្របពេលដែលមានពាក្យចចាអារាម ពាក់ព័ន្ធនឹងតារាបាត់ទាល់ជនជាតិព័រទុយហ្គាល់នេះថា គ្រោងនឹងវិលត្រឡប់ទៅកាន់ក្លិបចាស់ Real Madrid វិញ បន្ទាប់ពីការចាកចេញរបស់ Juve ពី Champions League, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ។
ក្រុមសេះបង្កង់ Juventus ត្រូវបានធ្លាក់ចេញពីវគ្គ១៦ក្រុមចុងក្រោយ នៃក្របខណ្ឌ Champions League កាលពីថ្ងៃអង្គារ ក្នុងលទ្ធផលស្មើគ្នា៤-៤ ជាមួយក្រុម Porto។
គួរជម្រាបថា Juventus នឹងត្រូវជួបជាមួយ Atalanta នៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ Coppa Italia នៅថ្ងៃទី១៩ ខែឧសភាខាងមុខ៕