(ភ្នំពេញ)៖ សម្រាប់សប្ដាហ៍ថ្មីនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ Fresh News Plus សូមលើកយកនូវគតិបណ្ឌិតថ្មីទាំង ៥ ឃ្លាទៀត ដែលរួមមានដូចតទៅ៖

១៖ នៅពេលបរាជ័យ ចូលកុំប្ដូរគោលដៅឱ្យសោះ តែត្រូវប្ដូរយុទ្ធសាស្ត្រវិញ (ស្ដេចគ្មានបល្ល័ង្ក ខុង ជឺ)។

២៖ មន្ត្រីដែលល្អ មិនអាចឈរមើលរាស្ត្ររបស់ខ្លួនលំបាកវេទនានោះទេ (ឧត្តមមន្ត្រីនៃរាជវង្សសុង ស៊ូ តុងប៉)។

៣៖ ត្រូវគិតឱ្យបានមុនគេ ត្រូវធ្វើឱ្យបានមុនគេ អ្នកនឹងអាចឈ្នះ (មហាឧបរាជ ឆាវ ឆាវ)។

៤៖ កុំទាក់ទងស្រីញី បើចង់សម្រេចកិច្ចការធំ (ទីប្រឹក្សា ស៊ាង អ៉ី)។

៥៖ ជួបការលំបាកខ្លះ ចាត់ទុកជាមេរៀនជីវិត (ព្រះបិតុលា លីវ ប៉ី)៕