(ភ្នំពេញ)៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ ខ្មែរ ប៊ែវើរីជីស កាលពីចុងសប្តាហ៍ទីនេះ បន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ៥០កេស និងទឹកក្រូចអាយស៍ Ize ២០កេស ដល់រដ្ឋបាលស្រុកអង្គស្នួល ខេត្តកណ្ដាល ដើម្បីចែកជូនដល់មន្ត្រីនគរបាល និងប៉ូលីស ដែលកំពុងបំពេញបេសកកម្មទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ-១៩។
លោកស្រី គង់ កុសល នាយិកាទីផ្សារ ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «ខ្ញុំសង្ឃឹមថា «ទឹកចិត្តកម្ពុជា» ដែលជាយុទ្ធនាការសប្បុរសធម៌របស់ ខ្មែរ ប៊ែវើរីស នឹងរួមចំណែកជាកម្លាំងចិត្តដល់មន្ត្រីនគរបាល និងប៉ូលីស ដោយជួយកាត់បន្ថយភាពនឿយហត់របស់ពួកគាត់បានមួយផ្នែក ក្នុងអំទ្បុងពេលប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩នេះ»។
គិតត្រឹមត្រីមាសទី១ក្នុងឆ្នាំ២០២១នេះ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈផ្សេងៗសរុប៥០០០កេសរួចមកហើយ ជូនដល់ប៉ូលីសប្រចាំការនៅទីតាំងត្រួតពិនិត្យនានា និងមន្ទីរពេទ្យមួយចំនួន។ យុទ្ធនាការនេះនឹងបន្តបរិច្ចាគទឹកបរិសុទ្ធជូនស្ថាប័នផ្សេងៗទៀតរហូតរាប់ម៉ឺនកេស៕