(ភ្នំពេញ)៖ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាការវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន លីហួរ គ្រុប និងក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសបើកសាខាថ្មីជាផ្លូវការ ស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម ដែលបានចំណាយពេលប្រមាណជាង៥ខែ ក្នុងការរចនាអគារនេះឡើង។ អគារសា្នក់ការសាខាចំការមនថ្មីនេះ គឺស្ថិតនៅលើអគារលេខ ១១៨ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាធនាគារពាណិជ្ជមួយ ក្នុងចំណោមធនាគារ ដែលមានការវិវត្តន៍លឿនបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជន បន្ទាប់ពីទទួលបានអជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា កាលពីខែមីនា ឆ្នាំ២០២០។ បើទោះបីជាទទួលរងនូវផលប៉ះពាល់ជាសកលពីជំងឺ ឆ្លងកូវីដ១៩ យ៉ាងណាក្តី ក៏ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅតែបន្តរីកចម្រើនទៅមុខ ស្របទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ទាំងនៅក្នុងតំបន់ទីប្រជុំជន និងជនបទ ដែលមានចំណូលទាប និងមធ្យម។
សូមរម្លឹកថា គិតមកត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជា មានចំនួនជាង ១,៥០០កន្លែង គ្របដណ្តប់២៥ខេត្ត/ក្រុងរាជធានី តាមរយៈសាខាទាំង៤៥។
លើសពីនេះទៅទៀត ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងខិតខំស្វែងរកប្រភពទុនទាំងនៅ ក្រៅស្រុក និងក្នុងស្រុក ដើម្បីផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុល្អបំផុតជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាទាក់ទាញការវិនិយោគរយៈពេលយូរអង្វែង ក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ច និងស្ថេរភាពនយោបាយសម្រាប់ព្រះរាជាណាចក្រកម្ពុជា។
ជាមួយបទពិសោធន៍ធនាគារ និងសេវាកម្មអតិថិជនជាង២០ឆ្នាំ លើការដឹកនាំក្រុមការងារផ្នែកលក់ និងប្រតិបត្តិការធនាគារ លោកស្រី ហ៊ាង បូតេ ដែលជាប្រធានសាខា ចំការមន បានលើកឡើងថា សាខាធនាគារបែបឌីជីថល និងធនាគារ ដែលឈានមុខគេ បានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើអតិថិជន ហើយប្រធានសាខានឹងផ្តល់នូវដំណោះស្រាយល្អបំផុត នៃសេវាកម្មហិរញ្ញវត្ថុ។
សម្រាប់សេវាកម្មលម្អិតសូមទំនាក់ទំនង៖ លោកស្រី ហ៊ាង បូតេ ប្រធានសាខា, ទូរស័ព្ទ៖ ០១២ ៦០០ ៤៣៣/០១៥ ៨៨៥ ១២៤, អ៉ីម៉ែល៖ [email protected]
លោកស្រី ហ៊ាង បូតេ ប្រធានសាខា