(ភ្នំពេញ)៖ កម្មវិធីពានរង្វាន់អចលនទ្រព្យ ដ៏មានកិត្យានុភាពបំផុតនៅកម្ពុជា ឈានដល់ខួបលើកទី ៦ ជាផ្លូវការហើយ ជាមួយនឹងការប្រកាសពីពេលវេលា សម្រាប់ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ២០២១។
ក្នុងន័យលើកតម្កើង «ស្តង់ដារ មាស» ក្នុងវិស័យនេះ កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំលើកទី៦ បានអំពាវនាវបើកទទួលពាក្យ ដល់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងដែលលេចធ្លោជាងគេ នៅកម្ពុជា។
កម្មវិធីនេះនឹងបញ្ចប់ជាមួយនឹងការប្រកាស ពីក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងជ័យលាភី ដែលលេចធ្លោជាងគេរបស់ប្រទេសកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងកម្មវិធីរាត្រីសមោសរដ៏វិសេសវិសាល និងការប្រគល់ពានរង្វាន់ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រា ស្ថិតនៅក្នុងតំបន់ប្រវត្តិសាស្ត្រ ដែលមានវ័យចំណាស់ របស់រាជធានីភ្នំពេញ។
កាលបរិច្ឆេទសំខាន់ៗសម្រាប់វគ្គវិនិច្ឆ័យ (edition) ឆ្នាំ២០២១៖
* ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ - បើកទទួលចុះឈ្មោះ
* ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ - បិទការទទួលចុះឈ្មោះ
* ថ្ងៃទី១៩ ខែកក្កដា- ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ - ការចុះពិនិត្យទីតាំងផ្ទាល់
* ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ - ការវិនិច្ឆ័យចុងក្រោយ
* ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២១ - កម្មវិធីរាត្រីសមោសរ និងពិធីប្រគល់ពានរង្វាន់នៅរាជធានីភ្នំពេញ
* ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ - កម្មវិធីរាត្រីសមោសរផ្តាច់ព្រ័ត្រ ប្រចាំតំបន់នៅទីក្រុងបាងកក-ប្រទេសថៃ
ការជ្រើសរើសពីសាធារណជន និងការចូលរួមជាផ្លូវការពីបណ្តាក្រុមហ៊ុន និងគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវបាននិងកំពុងដំណើរការទទួលនៅលើគេហទំព័រនេះ៖ AsiaPropertyAwards.com/nominations/ ប្រភេទនៃការបើកទទួលចូលរួមជាបេក្ខភាព រួមមានពានរង្វាន់កិត្តិយស សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ ការអភិវឌ្ឍ និងសិក្សាគម្រោងប្លង់ល្អបំផុត អមមកជាមួយនូវគ្រឿងឥស្សរិយយស ទទួលស្គាល់ពិសេសមួយចំនួន។
ពានរង្វាន់ថ្មីៗនៅឆ្នាំ ២០២១ រួមមានពានរង្វាន់សម្រាប់៖ ការអភិវឌ្ឍអគារប្រើរួមបានពេញលេញល្អបំផុត (Best Completed Condo Development) ការអភិវឌ្ឍលំនៅដ្ឋានបានពេញលេញល្អបំផុត (Best Completed Housing Development) និង ការអភិវឌ្ឍលក្ខណៈពាណិជ្ជកម្មបានពេញលេញល្អបំផុត (Best Completed Commercial Development) ។
កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លើកទី៦ នេះ នឹងចាក់បញ្ចាំងក្នុងពេលដំណាលគ្នានៅថ្ងៃដដែលនៅលើ AsiaPropertyAwards.com/tv-podcast និងបណ្តាញផ្លូវការនៅលើទំព័រ Facebook, LinkedIn, Twitter និង YouTube ។ នៅឆ្នាំ២០២០ កម្មវិធីរាត្រីសមោសរ ពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards តាមប្រព័ន្ធអនឡាញ គឺជាព្រឹត្តិការណ៍ដំបូងគេបង្អស់ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានអ្នកចូលទស្សនាយ៉ាងច្រើនបំផុត រហូតដល់ជាង ៥១៦ ០០០ ដង ហើយបានឈានទៅដល់អ្នកចូលមើល និងវិនិយោគិនអចលនទ្រព្យនៅក្នុងបណ្តាប្រទេសជាង ៧៥ នៅទូទាំងពិភពលោក។
ព្រឹត្តិការណ៍រាត្រីសមោសរនៅកម្ពុជាក្នុងឆ្នាំនេះនឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ប្រវត្តិសាស្ត្រគឺ History Channel ដែលជាដៃគូទូរទស្សន៍ខ្សែកាបផ្លូវការនៃកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards ដែលនឹងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីសំណាក់ទស្សនិកជនអន្តរជាតិ ។
* ស្នាដៃល្អបំផុតនៅតំបន់អាស៊ី
បន្ទាប់ពីរាត្រីសមោលសរដ៏រំភើបរីករាយនៅទីក្រុងភ្នំពេញ អ្នកឈ្នះជ័យលាភីកំពូលៗនៃពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លើកទី៦ នឹងមានសិទ្ធិចូលរួមប្រកួតប្រជែងពានរង្វាន់ «Best in Asia» ក្នុងវគ្គមុនផ្តាច់ព្រ័តនៃកម្មវិធីពានរង្វាន់ អចលនទ្រព្យលើកទី១៦របស់ PropertyGuru Asia Property Awards ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅទីក្រុងបាងកក-ប្រទេសថៃ នាថ្ងៃសុក្រទី៩ ខែធ្នូ។ វគ្គផ្តាច់ព្រ័ត្រនឹងត្រូវបានធ្វើឡើង នៅមុនវគ្គវិនិច្ឆ័យឆ្នាំ២០២១ នៃជំនួបកំពូលអចលនទ្រព្យ នៅតំបន់អាស៊ី PropertyGuru ដែលជាវេទិកាភាពជាអ្នកដឹកនាំបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតរបស់សម្ព័ន្ធ ក្រុមហ៊ុនអចលនទ្រព្យ PropertyGuru Group ។
ប្រទេសកម្ពុជាទទួលបានជ័យលាភីថ្នាក់តំបន់ចំនួន២ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards ប្រចាំឆ្នាំលើកទី ១៥ ប្រចាំឆ្នាំ២០២០ ដែលក្នុងនោះរួមមានគម្រោង Urban Village and Factory Phnom Penh របស់ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd សម្រាប់ទីកន្លែងធ្វើការរួមល្អបំផុត (នៅតំបន់អាស៊ី)។
អ្នកស្រី Catherine Chan ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិគម្រោង Urban Village & Factory Phnom Penh បានចូលរួមកិច្ចសន្ទនាតុមូលតាមប្រព័ន្ធផ្សព្វផ្សាយផ្ទាល់សម្រាប់ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ឆ្នាំ២០២១ ដែលបានចាក់ផ្សាយផ្ទាល់តាមរយៈកម្មវិធី Zoom នៅថ្ងៃទី១១ ខែមីនា ។ អ្នកស្រី Jaclyn Chua ជាតំណាងក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Meridian International Holding ដែលជាអ្នកឈ្នះពានរង្វាន់ ក្រុមហ៊ុនអភិវឌ្ឍន៍ល្អបំផុត (កម្ពុជា) នៅឆ្នាំ ២០២០ ក៏បានថ្លែងផងដែរនៅក្នុងព្រឹត្តិការណ៍ ចាក់ផ្សាយតាមអនឡាញអំពីផលប៉ះពាល់ នៃការឈ្នះក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards។
ក្នុងនាមជាប្រធានកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លោក Sorn Seap ដែលជាស្ថាបនិក និងជានាយកក្រុមហ៊ុន Key Real Estate Co., Ltd, កញ្ញា Thida Ann, អតីតក្រុមហ៊ុន CBRE កម្ពុជា និងជាគណៈកម្មការជើងចាស់នៃពានរង្វាន់នេះ ក៏មានវត្តមានផងដែរដើម្បីពិភាក្សាអំពីប្រវត្តិ និងភាពជឿជាក់នៃកម្មវិធីនេះ ។
* យុគសម័យថ្មី
បុគ្គលពីររូបដែលចូលរួមពីចម្ងាយមកពីទីក្រុងបាងកក គឺលោក Jules Kay ដែលជានាយកគ្រប់គ្រងកម្មវិធីពានរង្វាន់ និងព្រឹត្តិការណ៍អចលនទ្រព្យ PropertyGuru Asia Property Awards និងលោក Paul Ashburn ដែលជាដៃគូសហការគ្រប់គ្រងនៅប្រទេសថៃនៃ HLB ជាអ្នកគ្រប់គ្រងផ្លូវការកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards ។
កិច្ចសន្ទនាប្រារព្ធតាមប្រព័ន្ធផ្សព្វផ្សាយ តាមប្រព័ន្ធអនឡាញនៅសប្តាហ៍នេះ ផ្តល់ជូននូវព័ត៌មានបច្ចុប្បន្នភាព ជុំវិញទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីទស្សនៈ យល់ឃើញរបស់អ្នកជំនាញ និងទស្សនវិស័យលើវិស័យអចលនទ្រព្យ ក្នុងយុគសម័យជំងឺកូវីដ-១៩ ។ វាគ្មិនក៏បានផ្តល់នូវទិដ្ឋភាពទីផ្សារទូទៅ សម្រាប់ការអភិវឌ្ឍប្រើប្រាស់ចម្រុះ និងដោះស្រាយនាពេលអនាគត នៃទីកន្លែងធ្វើការរួមនៅក្នុងព្រះរាជាណាចក្រ។
ការប្រគល់ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ក្នុងវគ្គវិនិច្ឆ័យកាលពីឆ្នាំមុន គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដ៏ល្អឯកបំផុតដែលបានរៀបចំវេទិកានៅក្នុងរាជធានីភ្នំពេញស្របទៅតាមពិធីសារសុខភាព និងសុវត្ថិភាពជាធរមាន ។ មានពានរង្វាន់មាសជាង៣០ និងប័ណ្ណសរសើរជិត២៥ ត្រូវបានប្រគល់ជូនដល់ក្រុមហ៊ុនជាច្រើនដែលតំណាងឱ្យក្រុមហ៊ុន និងគម្រោងអភិវឌ្ឍន៍ល្អបំផុតនៅក្នុងប្រទេស។
ដោយមានការចាត់ចែងរៀបចំ ពីក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេ នៅតំបន់អាស៊ី គឺសម្ព័ន្ធក្រុមហ៊ុន PropertyGuru Group, ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លើកទី៦ ប្រចាំឆ្នាំ២០២១ ទទួលបានការឧបត្ថម្ភគាំទ្រ ពីម៉ាកយីហោឈានមុខគេក្នុងវិស័យនេះរួមទាំង៖ ម្ចាស់ឧបត្ថម្ភកំរិតប្រាក់គឺក្រុមហ៊ុន Jotun, ដៃគូបណ្តាញទូរទស្សន៍ខ្សែកាបផ្លូវការគឺ History Channel, ទស្សនាវដ្តីផ្លូវការគឺ PropertyGuru Property Report, ដៃគូទំនាក់ទំនងសាធារណៈផ្លូវការ គឺក្រុមហ៊ុន Two Way PR Co., Ltd, ដៃគូប្រព័ន្ធផ្សព្វផ្សាយទស្សនាវដ្តី Construction & Property, ដៃគូសប្បុរសធម៌ផ្លូវការ Right To Play, ដៃគូ ESG ផ្លូវការ គឺមូលនិធិ Baan Dek Foundation និងអ្នកគ្រប់គ្រងផ្លូវការ គឺក្រុមហ៊ុន HLB។
សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីមែលទៅកាន់ [email protected] ឬចូលមើលគេហទំព័រផ្លូវការ៖ AsiaPropertyAwards.com.