(ភ្នំពេញ)៖ ត្បិតថាជំងឺកូវីដ-១៩ បច្ចុប្បន្ននេះកំពុងតែវាយលុកខ្លាំងចូលទៅក្នុងមជ្ឈដ្ឋានអ្នកសិល្បៈក្តី តែគេសង្កេតឃើញថា ផលិតកម្ម Galaxy Navatra ហាក់មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទប់ស្កាត់ ជាពិសេសនៅតែបន្តបញ្ចេញចម្រៀងថ្មីៗជាបន្តបន្ទាប់។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះ គឺតារាចម្រៀងវ័យក្មេង អ៊ុក សុវណ្ណារី កំពុងតែទទួលបានការយកចិត្តទុកដាក់ខ្លាំងពីខាងផលិតកម្ម តាមរយៈការបញ្ចេញបទចម្រៀងដែលជាស្នាដៃរបស់នាងជាហូរហែ។
ការលើកឡើងបែបនេះ ក៏ព្រោះតែមហាជនសង្កេតឃើញថា ក្នុងអាល់ប៊ុមចម្រៀងឆ្នាំនេះ ផលិតកម្ម Galaxy Navatra ហាក់បញ្ចេញបទឲ្យតារាចម្រៀងវ័យក្មេង អ៊ុក សុវណ្ណារី ច្រើនគួរឲ្យកត់សម្គាល់ ដែលនេះបង្ហាញថា ផលិតកម្មកំពុងលើកតារាចម្រៀងរូបនេះ ដើម្បីបំបែកទីផ្សារចម្រៀង។
តាមការសង្កេតឃើញ តារាចម្រៀងវ័យក្មេង អ៊ុក សុវណ្ណារី ក៏ត្រូវបានផលិតកម្មសម្រុកផលិតបទច្រៀងឲ្យនាងជាច្រើនបទ និងត្រូវបានផលិតកម្មផលិតអាល់ប៊ុម ដែលសុទ្ធតែទទួលបានគាំទ្រជាខ្លាំង ក្នុងនោះបទនីមួយៗសុទ្ធតែសម្រិតសម្រាំង បែបប្រពៃណីបានយ៉ាងល្អ គួបផ្សំនឹងទឹកដមសំឡេងដ៏ស្រទន់ពីធម្មជាតិរបស់នាងផងនោះ កាន់តែធ្វើឲ្យមានភាពទាក់ទាញបន្ថែមទៀត។
ចង់ជ្រាបច្បាស់សូមស្តាប់បទទាំងអស់នូវ Link ខាងក្រោមនេះ៖
១៖ ម្ហូបម៉ែនៅតែឆ្ងាញ់
https://www.youtube.com/watch?v=NjEkVhAgADI&feature=youtu.be
២៖ ខ្មាសមិត្តរួមជំនាន់
https://www.youtube.com/watch?v=QUVNUqYuLGQ
៣៖ រាំវង់លង់ស្នេហ៍
https://www.youtube.com/watch?v=Uw3NW9nYgSY&feature=youtu.be
៤៖ ទិញឡេអុជធូប
https://www.youtube.com/watch?v=HweEnaRPaSQ
៥៖ មកទិញ ឬមកញ៉ែ?
https://www.youtube.com/watch?v=PyIv4WyiCFE&feature=youtu.be
៦៖ គោនរណាគេ?
https://www.youtube.com/watch?v=DEGBrFKK6gc&feature=youtu.be
៧៖ កំលោះភូមិខ្ញុំនាំគ្នាដកមេ
https://www.youtube.com/watch?v=DXOfiYedbm0