(ភ្នំពេញ)៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស នៅថ្ងៃទី១៥ខែមីនាឆ្នាំ២០២១ បានបន្តឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជា ចំនួន៤០០កេស ដល់មន្ទីរពេទ្យ៤ផ្សេងទៀត។

ក្នុងរាជធានីភ្នំពេញរួមមានមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈមន្ទីរពេទ្យបង្អែកច្បារអំពៅ មន្ទីរពេទ្យបង្អែកចតុមុខ និងមន្ទីរពេទ្យកាល់ម៉ែត ដែលកំពុងផ្តល់សេវាចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩។

យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ទើបបរិច្ចាគទឹកបរិសុទ្ធកម្ពុជា និងភេសជ្ជៈផ្សេងៗ ចំនួនជាង៥០០០កេស ក្នុងដើមឆ្នាំ២០២១នេះ ហើយនឹងបន្តបរិច្ចាគរហូតដល់អស់៣ម៉ឺនកេស។

យុទ្ធនាការសប្បុរសធម៌ឈ្មោះថា «ទឹកចិត្តកម្ពុជា» របស់ខ្មែរប៊ែវើរីជីសបានបរិច្ចាគទឹកបរិសុទ្ធកម្ពុជា ដល់មន្ទីរពេទ្យដែលកំពុងផ្តល់សេវាចាក់វ៉ាក់សាំង បង្ការវីរុសកូវីដ-១៩ សរុបមកដល់ថ្ងៃទី១៥មីនា បានចំនួន៨មន្ទីរពេទ្យហើយ នៅក្នុងរាជធានីភ្នំពេញ ដើម្បីចែកជូនទៅដល់វេជ្ជបណ្ឌិតគ្រូពេទ្យ និងពលរដ្ឋដែលមកទទួលវ៉ាក់សាំង ការពារវីរុសកូវីដ-១៩៕