(ភ្នំពេញ)៖ ជំងឺឆ្លងកូវីដ-១៩ គឺជាសញ្ញាបង្ហាញ ពីផលប៉ះពាល់ជាខ្លាំង ដល់ផ្នែកឧស្សាហ៍កម្មយានយន្ត។ ទិន្នលក់នៅក្នុងខែមីនានេះ គឺបានទទួលរងឥទ្ធិពលយ៉ាងដំណំ ដោយសារការីករាលដាល នៃវិរុសកូវីដ-19។
នាខែមិនា នៅពេលដែលក្រុមហ៊ុននាំចូលរថយន្ត មានការធ្លាក់ចុះនូវទិន្នន័យលក់ ស្រាប់តែក្រុមហ៊ុនរថយន្ត MG Cambodia បានបង្ហាញពីទិន្នលក់ របស់ខ្លួនយ៉ាងអស្ចារ្យ ប្រមាណជាង៧០គ្រឿង ក្នុងរយៈពេលត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ។
ទីផ្សាររថយន្ត MG បានចាប់ផ្តើមនាដើមខែថ្មីនេះ នូវនិន្នាការយ៉ាងសមស្របដ៏ធំមួយ កំឡុងពេលដែលឧស្សាហ៍កម្មយានយន្ត កំពុងតែមានការប៉ះទង្គិចជាខ្លាំង ពីមេរោគកូវីដ-១៩។ សម្រាប់រថយន្ត MG វិញ បច្ចេកវិទ្យាគឺជាគន្លឹះ ក្នុងការជំរុញឲ្យរថយន្ត MG ទទួលបាននូវភាពជោគជ័យមួយនេះ តាំងពីយីហោនេះ ទើបនឹងបង្កើតឡើងមកម្ល៉េះ។
គ្រប់ម៉ូឌែលរថយន្ត MG ទាំងអស់ លោកអ្នកអាចមានទំនុកចិត្តបានខ្ពស់ គឺដោយសារតែពួកគេ បានផ្តល់ជូននូវរថយន្តប្រណីតៗ ក្នុងតម្លៃយ៉ាងសមរម្យ, ផាសុកភាព, ភាពធំទូលាយ, បច្ចេកវិទ្យាយ៉ាងទំនើប, ប្រព័ន្ធសុវត្ថិភាពខ្ពស់, ការធានា និងគ្រឿងបន្លាស់សំបូរបែប។ បច្ចេកវិទ្យាថ្មីទំនើប, ប្រណីតភាព និងប្រព័ន្ធសន្សំសំចៃ បានធ្វើឲ្យរថយន្ត MG ទទួលបាននូវប្រជាប្រិយភាពខ្ពស់ នៅក្នុងប្រទេសកម្ពុជា។
យីហោ MG គឺជាសញ្ញាដ៏អស្ចារ្យមួយ ដែលបង្ហាញពីភាពទាន់សម័យ និងតម្លៃសមរម្យ ជាមួយនឹងរថយន្តប្រភេទ SUV ដែលលក់ដាច់បំផុតរបស់ពួកគេ មានដូចជារថយន្ត MG ZS, MG RX5, MG HS និង MG RX8 ដែលរថយន្តទាំងអស់នេះ បានបំពាក់ដោយម៉ាស៊ីនតួបូរ ដែលធ្វើឲ្យរថយន្តមានកម្លាំងខ្លាំង រួមទាំងផ្តល់ជូននូវផាសុកភាព, អត្ថប្រយោជន៍ជាច្រើន, ការសន្សំសំចៃ រួមទាំងភាពរស់រវើកយ៉ាងលេចធ្លោ និងភាពទាន់សម័យដល់អ្នក និងក្រុមគ្រួសារអ្នកផងដែរ។
ក្រុមហ៊ុនរថយន្ត MG Cambodia បានចូលរួមយ៉ាងមោមុត ក្នុងការជួយទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល ដូចជារក្សាគម្លាតសុវត្ថិភាព, ពាក់ម៉ាសឲ្យបានគ្រប់ពេល, ត្រួតពិនិត្យកម្តៅ និងលាងសម្អាតដៃជាមួយអាល់កុល ឬទឹកសម្លាប់មេរោគ ដើម្បីប្រាកដថា ក្រុមហ៊ុន MG បានផ្តល់ជូននូវស្ថានភាពមួយយ៉ាងសុវត្ថិភាព ហើយក្រុមហ៊ុន ក៏មានការបាញ់សម្លាប់មេរោគនៅគ្រប់ទីកន្លែង នៃបរិវេណក្រុមហ៊ុនដូចជា អគារតាំងបង្ហាញរថយន្ត, យានដ្ឋានជួសជុល និងការិយាល័យផងដែរ។
មិនតែប៉ុណ្ណោះទេ ក្រុមហ៊ុន MG បានផ្តល់ជូននូវម៉ាស់ MG ដ៏ស្រស់ស្អាតដល់អតិថិជនរបស់ពួកគេផងដែរ ដើម្បីធ្វើឲ្យអតិថិជនទទួលបាននូវអារម្មណ៍មួយ យ៉ាងសុវត្ថិភាពនៅពេលពួកគេ អញ្ផើញមកទស្សនារថយន្ត ក៏ដូចជាមកទទួលរថយន្តផងដែរ៕