(ភ្នំពេញ)៖ ក្នុងកាលៈទេសៈនៃផលប៉ះពាល់ពីជំងឺឆ្លងរាតត្បាតកូវីដ-១៩ ធនាគារអេស៊ីលីដា បានធ្វើទំនើបកម្មប្រព័ន្ធធនាគារឌីជីថល ហើយបានអភិវឌ្ឍនិងបន្ថែមមុខងារ ថ្មីៗជាច្រើនទៅលើអេស៊ីលីដាម៉ូបាលឲ្យកាន់តែទំនើបនិងកាន់តែងាយស្រួលប្រើបំផុត ដោយចាប់ពីពេលនេះនៅពេលអតិថិជន ភ្លេចលេខសម្ងាត់ នៃកម្មវិធីអេស៊ីលីដា ម៉ូបាល ដោយប្រការណាមួយ អតិថិជនអាចបបង្កើតលេខសម្ងាត់ថ្មីដោយខ្លួនឯង នៅលើអេស៊ីលីដាម៉ូបាលបានយ៉ាងងាយស្រួលបំផុត។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដា បានឱ្យដឹងថា អេស៊ីលីដាម៉ូបាល ជាAppមួយទាន់សម័យ និងបោះជំហានយ៉ាងលឿន ដើម្បីបំពេញចិត្តអតិថិជន។ ពីមុនបើសិនលោកអ្នកភ្លេចលេខសម្ងាត់ ឬ(pin) លោកអ្នកត្រូវទៅជួបអ្នកជំនាញនៅការិយាល័យធនាគារ ដើម្បីស្នើសុំឲ្យជួយដោះស្រាយជូន។ ប៉ុន្តែឥឡូវមិនបាច់ទៅធនាគារទៀតទេ លោកអ្នកអាចបង្កើតលេខសម្ងាត់ថ្មីដោយខ្លួនឯងបាន នៅលើអេស៊ីលីដាម៉ូបាល។ នេះជាការរួមចំណែកមួយក្នុងការទប់ស្កាត់ ហានិភ័យឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ដោយលើកទឹកចិត្តឲ្យប្រជាជនកុំចេញក្រៅផ្ទះប្រសិនបើមិនចាំបាច់។
លោកស្រី សុខ សោភា បានបន្តថា បច្ចុប្បន្នសង្កេតឃើញថា មានតែអេស៊ីលីដាម៉ូបាលតែមួយគត់ ដែលអតិថិជនអាចបង្កើតលេខសម្ងាត់ដោយខ្លួនឯងបាន ដោយមិនចាំបាច់ទៅធនាគារទេ នៅពេលដែលអតិថិជនភ្លេចលេខសម្ងាត់ដោយប្រការណាមួយ។
ខាងក្រោមនេះគឺជាវិធីងាយៗ ដែលលោកអ្នកត្រូវអនុវត្តតាមកម្មវិធី អេស៊ីលីដាម៉ូបាល នៅក្នុង iOSAppStore, AndroidPlayStore,ឬ Huawei AppGallery នៅមុនពេល លោកអ្នកបង្កើតលេខសម្ងាត់ថ្មីឡើងវិញ៖
ចូលកម្មវិធីអេស៊ីលីដាម៉ូបាល ជ្រើសរើសមីនុយណាមួយ (ឧទាហរណ៍ គណនី/Accounts) ជ្រើសរើស «ភ្លេចលេខសម្ងាត់/ForgotPIN» បំពេញលេខឯកសារ អត្តសញ្ញាណ ដែលបានចុះឈ្មោះដំបូង បំពេញថ្ងៃខែឆ្នាំកំណើតរបស់លោកអ្នកដែលប្រើនៅពេលចុះឈ្មោះដំបូង បញ្ចូលលេខ OTP ដែលប្រព័ន្ធផ្ញើទៅលេខទូរស័ព្ទចុះឈ្មោះ
បន្ទាប់មកបញ្ចូលលេខសម្ងាត់ថ្មីសម្រាប់ចូលប្រើកម្មវិធីអេស៊ីលីដាម៉ូបាល។
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមចូលទៅគេហទំព័រផ្លូវការរបស់ធនាគារអេស៊ីលីដា៕