(ភ្នំពេញ)៖ ការជិះម៉ូតូ តែងតែបង្ហាញពីដំណើរផ្សងព្រេង ការធ្វើដំណើរ និងការរុករក ហើយយីហោម៉ូតូភាគច្រើន បានបណ្ដុះវប្បធម៌ នៃការជិះកម្សាន្ត ដើរលេង តាមរយៈការចូលរួមយ៉ាងជ្រាលជ្រៅ និងបទពិសោធន៍ នៃការជិះសាកល្បង ក៏ដូចជាការជិះនៅក្នុងព្រឹត្តិការណ៍ ដែលត្រូវបានរៀបចំឡើង។
គ្មានអ្វីមកប្រកែកបានទេ ដែលថាម៉ូតូ មិនត្រូវបានផលិតឡើង សម្រាប់ពណ៌នាអំពីការជិះ ការបើកបរ និងទស្សនៈនៃការបើកបរ ដែលបង្កើតបានជាភាពប្រសើរបំផុត នៃការធ្វើដំណើរដោយជិះម៉ូតូ ចាប់តាំងពីលើកដំបូង។
យ៉ាងណាមិញ នៅក្នុងស្ថានភាពនៃការផ្ទុះឡើងនៃវីរុស Covid-19 បច្ចុប្បន្ននេះ ប្រទេសកម្ពុជា បានហាមឃាត់ និងដាក់បំរាមយ៉ាងតឹងរឹង ទៅលើការជួបជុំ និងការប្រមូលផ្ដុំមនុស្សច្រើន ដើម្បីទប់ស្កាត់ការរីករាលដាល។
ទន្ទឹមនឹងការទប់ស្កាត់នេះ ការជិះម៉ូតូ ចេញពីទីក្រុងទៅកាន់តំបន់/ខេត្ត ឆ្ងាយៗ បានក្លាយជាសកម្មភាពមួយ ដើម្បីឲ្យអ្នកមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯង ក្នុងការសម្រាកទាំងផ្លូវកាយ និងផ្លូវចិត្ត អាចនិយាយបានថា អ្នកអាចមានពេលស្វែងរកសេចក្ដីសុខសម្រាប់ខ្លួនឯង។
ជាមួយនឹងបទពិសោធន៍បែបនេះ អ្នកខ្លះបាននិយាយថា «នេះហើយជាមូលហេតុដែល ខ្ញុំចូលចិត្តជិះម៉ូតូផ្សងព្រេង»។ ប៉ុន្តែពេលខ្លះ វាមិនអាស្រ័យទៅលើម៉ូតូ ដែលអ្នកកំពុងជិះទេ តែវាជាការចង់ស្វែងរកកន្លែងថ្មីដែលល្អបំផុត ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ។
អ្នកខ្លះជិះ Vespas និង cruisers ជុំវិញពិភពលោក ខណៈដែលអ្នកដែលមានមាឌឌាំង កំពុងជិះម៉ូតូស្វែងរកហាងកាហ្វេនៅចុងសប្ដាហ៍ ជាមួយស៊ីឡាំងភ្លោះភ្លឺចែងចាំង។
ទោះជាយ៉ាងណា ក៏ដោយប្រសិនបើអ្នក គឺជាអ្នកចូលចិត្តផ្សងព្រេង នៅពេលទៅកន្លែងឆ្ងាយ នឹងមានការពិភាក្សាផ្សេងទៀត ប៉ុន្តែពេលនេះ និយាយអំពីការជិះម៉ូតូវិញ។
នៅពេលដែលអ្នកចង់ធ្វើដំណើរទៅផ្លូវឆ្ងាយ អ្នកប្រហែលជាចូលចិត្ត ឬជ្រើសរើសយកប្រភេទម៉ូតូធំ ដែលមានកម្លាំងម៉ាស៊ីន 350cc ឡើងទៅ។
ជាក់ស្ដែង ដូចទៅនឹងយីហោម៉ូតូចំណាស់ជាងគេ គឺ Royal Enfield ពិតជាស័ក្កសមឥតខ្ចោះ ដោយធ្វើការសម្របខ្លួនយ៉ាងខ្លាំង ទៅនឹងប្រភេទនៃការធ្វើដំណើរនេះ រួមទាំងផ្ដល់នូវផាកសុកភាពបំផុតក្នុងការជិះ។ កន្លែងអង្គុយមានផាកសុកភាព និងផ្ដល់ជូននូវចក្ខុវិស័យដ៏អស្ចារ្យនៅលើផ្លូវ ដើម្បីបង្កើនសុវត្ថិភាព។
ជាមួយនឹងម៉ូតូដ៏ល្អឥតខ្ចោះដែលមានតម្លៃក្រោម ៥,០០០ដុល្លារ បូករួមទាំងការធានារយៈពេល២ឆ្នាំ Royal Enfield Himalayan មិនត្រឹមតែមានការរចនា ដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទំហំតូចល្មម ងាយស្រួលជិះ សម្រាប់មនុស្សគ្រប់ទម្រង់ មិនថា ខ្ពស់ ទាប ធាត់ ឬ ស្គម។
ម៉ូតូដែលធន់ និងផ្ដល់នូវកម្លាំងបង្វិលជុំ ដ៏អស្ចារ្យសម្រាប់ការបង្កើនល្បឿនលើផ្លូវកៅស៊ូ និងការអូសទាញដ៏អស្ចារ្យសម្រាប់ការជិះលើផ្លូវផ្សងព្រេងលំបាកៗបំផុត។
លើសពីនេះ នៅក្នុងរសជាតិនៃការជិះមួយបែបទៀត ប្រសិនបើអ្នកជាប្រភេទ café-racer ដែលចូលចិត្តបើកបរក្នុងល្បឿនខ្ពស់បំផុត ដែលបំពាក់ប្រព័ន្ធសុវត្ថិភាព ABS អាចឲ្យអ្នកជិះដោយភាពជឿជាក់ និងភាពងាយស្រួលសម្រាប់ការធ្វើដំណើរ និងជិះជាប្រចាំថ្ងៃ អ្នកអាចងាកមកមើលម៉ូតូ Interceptor។
ម៉ូឌែលមួយនេះ ភ្ជាប់ជាមួយហ្វ្រាំងឌីសធារាសាស្ត្រ (Hydraulic disc brakes) នៅផ្នែកខាងមុខ និងខាងក្រោយ ជាមួយប្រព័ន្ធ ABS និង ច្រវ៉ាក់ដោយមិនមានគម្រប និងមិនប្រើប្រេង។
លើសពីនេះ ជាមួយនឹងការធានារយៈពេល៣ឆ្នាំ ជាមួយតម្លៃចាប់ផ្តើមពី៦០០០ដុល្លារ វាអាចបត់បែនបានគ្រប់គ្រាន់សម្រាប់អ្នក ក្នុងការចូលរួមជាមួយក្រុម Royal Enfield៕