(ភ្នំពេញ)៖ ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក បានប្រកាសជូនដល់អតិថិជនរបស់ខ្លួន ដើម្បីការពារការឆបោក ឬ ការបន្លំតាមរយៈការទូរស័ព្ទទៅកាន់អតិថិជន ការផ្ញើជាសារសំឡេង ឬការផ្ញើសារតាមរយៈបណ្តាញសង្គមនានា។

ដូច្នេះ ដើម្បីការពារការឆបោក ឬ ការបន្លំ សូមអតិថិជនទាំងអស់មេត្តា ទូទាត់សងប្រាក់កម្ចីនៅសាខាប្រាសាក់ជិត២០០ទីតាំងទូទាំងកម្ពុជា ឬសាខាដែលណាមួយដែលនៅជិតលោកអ្នកបំផុត បានគ្រប់ម៉ោងធ្វើការ ឬ អាចទូទាត់តាមប្រាសាក់ម៉ូបាលប៊ែងឃីង (Mobile Banking) ឬ តាមម៉ាស៊ីន ATM ប្រាសាក់ ដោយគ្រាន់តែផ្ទេរប្រាក់ ឬ ដាក់ប្រាក់ដែលត្រូវទូទាត់តាមចំនួនទឹកប្រាក់ត្រូវសង បានគ្រប់ពេលវេលា បានយ៉ាងងាយស្រួល។

ក្នុងករណីមានបុគ្គលណាម្នាក់ទាក់ទងទៅលោកអ្នកឱ្យបង់ប្រាក់សងកម្ចីដែលបានខ្ចីពីប្រាសាក់ ដោយធ្វើការផ្ទេរទៅលេខទូរស័ព្ទរបស់ពួកគេ តាមរយៈភ្នាក់ងារផ្ទេរប្រាក់ សូមលោកអ្នកកុំផ្ទេរប្រាក់ឱ្យពួកគេឱ្យសោះ ព្រោះនេះជាករណីឆបោក។

ប្រាសាក់តែងតែគិតគូរពីហានិភ័យដែលអាចកើតឡើង និងអាចធ្វើឱ្យអតិថិជន អាចនឹងបាត់បង់ផលប្រយោជន៍ ហេតុនេះ សូមលោកអ្នកទាក់ទងមកកាន់ទូរស័ព្ទលេខ៖

086 999 911 ឬ 023 999 911 ឬ 096 999 9911 ក្នុងករណីមានការសង្ស័យ៕