(ភ្នំពេញ)៖ យុទ្ធនាការបរិច្ចាគទឹក បរិសុទ្ធ រាប់ម៉ឺនកេសរបស់ ខ្មែរ ប៊ែវើរីជីសនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២១ បាន បន្តឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជា ៣០០កេស និងភេសជ្ជៈប៉ូវ កម្លាំង Wurkz ៦០កេសជូនអធិការដ្ឋាននគរបាលខណ្ឌចំការមន អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។

ការឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជា និងភេសជ្ជៈប៉ូវកម្លាំង Wurkz របស់យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដល់អធិការដ្ឋាននគរបាលខណ្ឌមួយចំនួន គឺដើម្បីលើកទឹកចិត្តដល់ មន្ត្រី នគរបាល និងអាជ្ញាធរ ក្នុងតំបន់ដែលកំពុងចុះបំពេញបេសកកម្មនៅតាមមណ្ឌលចាក់វ៉ាក់សាំងបង្ការកូវីដ -១៩ មណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ -១៩ ផងដែរ ។

លោក បណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «យុទ្ធនាការ «ទឹកចិត្តកម្ពុជា» នៅតែបន្តឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជា និងភេសជ្ជៈផ្សេងៗ ដល់ស្ថាប័នជាច្រើនទៀត ដែលមានមន្ត្រីរាជការ និងបុគ្គលិកកំពុងបំពេញបេសកកម្មក្នុងស្ថានការណ៍ដ៏លំបាកនេះ»

នេះជាទឹកចិត្តរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនមួយបង្កើតឡើងដោយកូនខ្មែរ ហើយតែងតែត្រៀមខ្លួនក្នុងការជួយពលរដ្ឋខ្មែរជានិច្ច ៕