(ភ្នំពេញ)៖ កាន់តែអស្ចារ្យជាមួយនឹងកម្មវិធី «បើកគណនីចរន្ត បានរង្វាន់មហាសាល» របស់ធនាគារ ហត្ថា ដែលផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ជូនដល់អតិថិជន គណនីចរន្ត ដែលរង្វាន់រួមមាន៖ iPhone 12 Pro Max ចំនួន១០រង្វាន់ ម៉ូតូម៉ាក Honda PCX ចំនួន ៣រង្វាន់ និងរង្វាន់ធំរថយន្តម៉ាក Ford Ranger XLT 2021 ចំនួន១រង្វាន់។

កម្មវិធី «បើកគណនីចរន្ត បានរង្វាន់មហាសាល» បានចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១មកម្ល៉េះ និងបន្តរហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដើម្បីផ្តល់ឱកាសឈ្នះរង្វាន់កាន់តែច្រើន ជូនអតិថិជនទាំងអស់ដែលបានបើកគណនីចរន្តជាមួយធនាគារ ហត្ថា។ ការចាប់រង្វាន់នឹងប្រព្រឹត្ត ទៅជារៀងរាល់៤ខែម្តង ហើយការចាប់រង្វាន់លើកទី១ នឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ។

ប្រញាប់បើកគណនីចរន្តឥឡូវនេះ ដើម្បីមានឱកាសមុនគេក្នុងការឈ្នះរង្វាន់ ហើយបើប័ណ្ណផ្សងសំណាង របស់អ្នកមិនមានសំណាង ក្នុងការចាប់លើកទី១ទេនោះ ក្រុមហ៊ុននឹងរក្សាទុកសម្រាប់ការចាប់លើកក្រោយៗទៀត។

អ្វីដែលពិសេសជាងនេះទៅទៀត ក្រៅពីការចាប់រង្វាន់ អតិថិជនគណនីចរន្តទាំងអស់ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ ទទួលបានអត្រាការប្រាក់ ពីគណនីចរន្តរហូតដល់ ២.២៥% ក្នុងមួយឆ្នាំ ព្រមទាំងទទួលបានសៀវភៅមូលប្បទាន ប្រើប្រាស់កម្មវិធី Hattha Mobile ប្រើប្រាស់កាត អេធីអឹម ដោយឥតគិតថ្លៃ និង អាចប្រើប្រាស់សេវាហិរញ្ញវត្ថុផ្សេងៗទៀតជាមួយធនាគារ ហត្ថា បានយ៉ាងងាយស្រួល។

សំណាងមើលមិនឃើញ ដាក់ប្រាក់មានសុវត្ថិភាពហើយ ទទួលបានអត្ថប្រយោជន៍ជាច្រើន ព្រមទាំងមានឱកាសឈ្នះរង្វាន់ទៀត។ កុំបង្អង់យូរទំនាក់ទំនង ក្រុមការងារធនាគារ ហត្ថាឥឡូវនេះ តាមរយៈ ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ) ឬ ០២៣ ៩៩៩ ២៦៦។

សូមជម្រាបថា ធនាគារ ហត្ថា មានបទពិសោធន៍ជាង ២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមដំបូងជាគម្រោង សន្តិសុខ ស្បៀង ដោយបានវិវឌ្ឍខ្លួនឥតឈប់ឈរ និងបានកម្លាយខ្លួនជាធនាគារពាណិជ្ជនៅខែសីហា ឆ្នាំ២០២០។

បច្ចុប្បន្ន ធនាគារ ហត្ថា មានដើមទុនចុះបញ្ជីនៅធនាគារជាតិ នៃ កម្ពុជា ចំនួន ១១៥ លានដុល្លារអាមេរិក មានការិយាល័យសាខាចំនួន១៧៧ ជាមួយនឹងម៉ាស៊ីនអេធីអឹម ចំនួន ១៣៧ ទូទាំងប្រទេស បាននឹងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារ សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងត្រៀមដាក់ជូន ឲ្យប្រើប្រាស់នូវសេវាថ្មីៗ បន្ថែមទៀតនាពេលអនាគតដ៏ខ្លី។

បច្ចុប្បន្ន ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ដ៍ និងជាសមាជិករបស់សម្ព័ន្ធ ហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុត នៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយ ក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក៕