(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរពាណិជ្ជធំជាងគេបំផុតនៅកម្ពុជា បាននឹងកំពុងរៀបចំទីកន្លែងបម្រើសេវាកម្មជូនដល់អតិថិជនឆ្លាតវៃរបស់ខ្លួន នូវសេវាកម្មធនគារស័្វយប្រវត្តិ ៥០ កន្លែងនៅទូទាំងប្រទេស។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានឱ្យដឹងថា ទីតាំងទាំង៥០កន្លែង ដែលគ្រោងដាក់ឱ្យដំណើរការសេវាកម្មធនាគារស្វ័យប្រវត្តិ នឹងដាក់ពង្រាយគ្រប់ទីកន្លែង ជាពិសេសតំបន់ប្រជុំជន ដើម្បីបង្ករលក្ខណៈងាយស្រួលជូនអតិថិជន សម្រាប់ការប្រើប្រាស់សាច់ប្រាក់របស់គាត់ តាមតំរូវការបន្ថែមពីលើការប្រើប្រាស់តាមអេស៊ីលីដាម៉ូបាល។ សម្រាប់ទីតាំងអតិថិជន និងសារធារណៈជន អាចរកមើលបានលើ Google map។

សម្រាប់ម៉ាស៊ីន នឹងដាក់ទៅតាមតំរូវការជាក់ស្តែងក្នុងតំបន់និមួយៗ។ អេស៊ីលីដា បានឈានមុខមុនគេក្នុងការបំពាក់ម៉ាស៊ីនទំនើបបច្ចេកវិទ្យាចុងក្រោយនៅកម្ពុជា ដោយបង្កើតនូវភាពលេចធ្លោរ និងទាន់សម័យសម្រាប់អតិថិជន សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មរបស់ខ្លួន ដែលរួមមានម៉ាស៊ីនដាក់ប្រាក់-ដកប្រាក់, ម៉ាស៊ីនដកប្រាក់, ម៉ាស៊ីនបើកគណនី, ម៉ាស៊ីនបើកគណនីមានកាលកំណត់ និងម៉ាស៊ីនដាក់កាបូបប្រាក់សម្រាប់ដៃគូ ដែលមានការចរាចរណ៍ក្រដាស់ប្រាក់ច្រើនប្រភេទ លោកស្រីបញ្ជាក់បន្ថែម។

អត្ថប្រយោជន៍ គឺត្រូវធានាឱ្យបាននូវសេចក្តីត្រូវការរបស់អតិថិជន ក្នុងការប្រើប្រាស់សាច់ប្រាក់ទៅតាមពេលវេលា ដែលគាត់ត្រូវការ មិនថាពេលណា ឫកន្លែងណាទេ គឺងាកឃើញៗគ្រប់កន្លែង បើហួសមួយកន្លែង ដល់មួយកន្លែងទៀត ដោយមិនចាំបាច់ត្រឡប់ក្រោយឡើយ ។អេស៊ីលីដា មានមោទនភាពដែលមានឱកាសក្នុងការបម្រើសសេវាកម្មហិរញ្ញវត្ថុជូនអតិថិជន, សាធារណជន គ្រប់ជាតិសាសន៍ ប្រកបដោយកាយ វាចាចិត្តស្មោះស្ម័គ្រ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់បំផុត៕