(ឡុងដ៍)៖ ក្រុមអត្តពលិកវាយសីឥណ្ឌូនេស៊ី បានប្រកាសដកខ្លួនចេញពីព្រឹត្តិការណ៍ប្រកួតកីឡាវាយសី All England Open របស់ចក្រភពអង់គ្លេសឆ្នាំនេះ នៅចំពោះមុខក្រុមទាំងមូលត្រូវបានគេដាក់នៅដាច់ដោយឡែកពីគេ។ នេះបើតាមការបញ្ជាក់ពី សហព័ន្ធកីឡាវាយសីពិភពលោក និងសហព័ន្ធកីឡាវាយសីអង់គ្លេស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នេះ

អ្នករៀបចំកម្មវិធីបានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដំណើរម្នាក់ដែលបានធ្វើដំណើរក្នុងជើងហោះហើររួមគ្នា ជាមួយគ្នា និងក្រុមកីឡាករត្រូវបានគេរកឃើញថា មានភាពវិជ្ជមាននៃជំងឺ COVID-19 ហើយយោងតាមតម្រូវការក្នុងតំបន់ ក្រុមទាំងអស់ត្រូវ ដាក់ឲ្យស្នាក់នៅដាច់ដោយឡែកពីគេ រយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃចូលទៅដល់អង់គ្លេស។

អ្នករៀបចំកម្មវិធីបានបញ្ជាក់ថា ការស្នាក់នៅដាច់ដោយឡែកពីគេនេះមានន័យថា «កីឡាករឥណ្ឌូនេស៊ីទាំងអស់ នឹងមិនអាចចូលរួមប្រកួតក្នុងជុំបច្ចុប្បន្ន ឬក៏ជុំបន្ទាប់នៃព្រឹត្តិការណ៍នេះបាននោះឡើយ ហើយត្រូវបានដកចេញពីការប្រកួតក្នុងព្រឹត្តិការណ៍ YONEX All England Open 2021 នេះ»