(ភ្នំពេញ)៖ អតិថិជនរបស់ក្រុមហ៊ុនមីឌា ដែលប្រើប្រាស់ម៉ាស៉ីត្រជាក់ «មួយយប់មួយគីឡូវ៉ាត់» បានសម្តែងក្តីរីករាយ ដោយសារគីឡូភ្លើងប្រចាំខែរបស់ពួកគាត់ធ្លាក់ចុះខ្លាំង ដែលជាប្រការមួយជួយសន្សំសំចៃថវិកា។

ក្រុមហ៊ុនបានធ្វើការរៀបចំសម្ភាសអតិថិជនដែលបានប្រើប្រាស់ម៉ាស៉ីត្រជាក់ «មួយយប់មួយគីឡូវ៉ាត់» ចំនួន២០០នាក់ តាមរយៈអនឡាញ និងចុះទៅសម្ភាសនៅផ្ទះអតិថិជនផ្ទាល់ចំនួន ៣០នាក់។

អតិថិជនក្នុងនោះដែរ ក៏មានតារាៗ និងតារាដែលមានប្រជាប្រិយភាពនៅលើបណ្តាញសង្គម គឺលោក ហេង វិសាល អ្នកនាង សុខ សុម៉ាវត្តី លោក ខាត់ជែមស៍ និងអតិថិជនជាច្រើននាក់ ដែលគាត់បានគ្រាំទ្រផលិតផលមីឌា និងបានប្រើប្រាស់ម៉ាស៉ីនត្រជាក់ប្រេន មីឌា។

កញ្ញា រីណា និងកញ្ញា លីអ៉ីន បានសម្ភាសអតិថិជនដែលបានប្រើប្រាស់ម៉ាស៉ីត្រជាក់ «មួយយប់មួយគីឡូវ៉ាត់»។ អតិថិជនទាំងអស់ សុទ្ធតែបានបញ្ជាក់ថា គីឡូភ្លើងធ្លាក់ចុះយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យគាត់ពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលមែនទែន ហើយពួកគាត់អះអាងថា ជាប្រចាំខែអាចសន្សំសំចៃថវិកាបានជាច្រើនផងដែរ៕