(ភ្នំពេញ)៖ គណនីបញ្ញើមានកាលកំណត់គឺស្រដៀងទៅនឹងកូនជ្រូកសន្សំប្រាក់ដែរ ប៉ុន្តែគណនីបញ្ញើមានកាលកំណត់មានអត្ថប្រយោជន៍ច្រើនយ៉ាងជាង។ នៅពេលដែលលោកអ្នកដាក់ប្រាក់តម្កល់ លោកអ្នកអាចទទួលបានការប្រាក់ពីលើទឹកប្រាក់ដែលលោកអ្នកយកទៅតម្កល់នោះ ដែលចំនួនការប្រាក់ គឺអាស្រ័យទៅលើបរិមាណ និងរយៈពេលដែលលោកអ្នកតម្កល់។

អ្វីដែលសំខាន់ជាងគេនោះ គឺការសន្សំរបស់លោកអ្នកប្រកបដោយសុវត្ថិភាព និងមានផែនការច្បាស់លាស់។ ប្រសិនបើលោកអ្នកត្រូវការដកប្រាក់មុនកាលកំណត់ លោកអ្នកនៅតែអាចទទួលបានការប្រាក់ ទៅតាមលក្ខខណ្ឌរបស់ធនាគារ។

នៅចាំអ្វីទៀត? បើកគណនីបញ្ញើមានកាលកំណត់ឥឡូវនេះតាម Chip Mong Bank App។

ទស្សនារបៀបបើកគណនីតាម Chip Mong Bank App៖ https://youtu.be/w7cNgN4Gt1k