(នីយ៉ុង)៖ Liverpool ដែលជាជើងឯក UEFA Champions League ឆ្នាំ២០១៩ ត្រូវបានចាប់ឆ្នោតប៉ះគូប្រជែងចាស់ដែលធ្លាប់ចាញ់នៅវគ្គផ្តាច់ព្រ័ត្រកាលឆ្នាំ២០១៨ Real Madrid សម្រាប់វគ្គ ៨ក្រុមចុងក្រោយនារដូវកាលនេះ ខណៈក្រុមការពារតំណែងជើងឯកឆ្នាំចាស់ Bayern Munich ត្រូវប៉ះ Paris Saint-Germain ដែលបានយកឈ្នះ ១-០ កាលខែសីហា ឆ្នាំ២០២០។

ដូចគ្នានោះដែរ Manchester City ក៏ត្រូវប៉ះគូប្រជែង Borussia Dortmund របស់អាល្លឺម៉ង់ផងដែរ ដែលមានអតីតកីឡាករយុវនជនរបស់ខ្លួន Jadon Sancho រួមជាមួយតារាជើងស៊ុត Erling Haaland ផងដែរ នៅពេលដែលតោខៀវ Chelsea ត្រូវប៉ះ FC Porto ដែលបានទម្លាក់សេះបង្កង់ Juventus ពីក្នុងវគ្គ ១៦ក្រុមចុងក្រោយថ្មីៗនេះ។

គួរបញ្ជាក់ផងថា នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺជាការជួបគ្នារវាងក្រុមឈ្នះគូ Real Madrid ប៉ះ Liverpool ទល់នឹងក្រុមឈ្នះរវាង FC Porto ប៉ះតោខៀវ Chelsea នៅពេលដែល ១គូទៀតគឺជាជ័យជម្នះរវាងក្រុម Man City ប៉ះ Dortmund ទល់នឹងក្រុមឈ្នះរវាង Bayern ជួប Paris។

សម្រាប់ការប្រកួតទាំងពីរជើងក្នុងវគ្គ ១/៤ នេះដែរ នឹងធ្វើឡើងនៅថ្ងៃទី០៦-០៧ និងថ្ងៃទី១៣-១៤ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ៕