(ប៉េកាំង)៖ រដ្ឋាភិបាលចិន បានចេញបម្រាមហាមឃាត់ការបើកបរ ឬប្រើប្រាស់រថយន្តរបស់ក្រុមហ៊ុន Tesla នៅក្នុងបរិវេណ ឬកន្លែងយោធា ដោយសារតែព្រួយបារម្ភទៅលើសុវត្ថិភាព។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា កងកម្លាំងយោធារបស់ចិន បានបង្ហាញក្ដីព្រួយបារម្ភទៅលើវត្តមានរថយន្តរបស់ក្រុមហ៊ុន Tesla ដោយអាចបង្ករជាហានិភ័យបាន។

ប្រភពច្បាស់ការណ៍បានអះអាងថា រដ្ឋាភិបាលចិន ខ្លាចរថយន្ត Tesla មានបំពាក់នូវកាមេរ៉ា និងឧបករណ៍ផ្សេងៗ ដែលអាចប្រមូលទិន្នន័យសំខាន់ ឬទិន្នន័យរសើប។

ពាក់ព័ន្ធនឹងករណីនេះមិនមានការបញ្ជាក់ជាផ្លូវការពីក្រុមហ៊ុន Tesla ឡើង ៕