(កូឡាឡុំាពួ)៖ ក្រុមហ៊ុន Star Cruises នឹងបន្តចាប់ផ្តើមដំណើរការនាវាដឹកភ្ញៀវកម្សាន្តឡើងវិញ នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៣ ខែឧសភាខាងមុខ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នេះ។

ការបើកដំណើរការឡើងវិញនេះ ធ្វើឡើងក្នុងគោលបំណង ធ្វើឲ្យងើបឡើងវិញ នូវវិស័យឧស្សាហកម្មទេសចរណ៍ក្នុងស្រុករបស់ម៉ាឡេស៊ី។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមគ្នា នាថ្ងៃសុក្រនេះ, ក្រុមហ៊ុន Genting Cruise Lines និងកំពង់ផែ Penang Port បានប្រកាសពីផែនការ ផ្តល់កម្មវិធី ធ្វើដំណើរកម្សាន្តចំនួន២ ចំពោះភ្ញៀវជនជាតិម៉ាឡេស៊ី ក្នុងការជិះកម្សាន្តលើនាវា Star Pisces។

គួរជម្រាបថា នាវា Star Pisces ដែលមានសមត្ថភាពអាចផ្ទុកអ្នកធ្វើដំណើរ រហូតដល់១,៦០០នាក់នោះ នឹងក្លាយជានាវាកម្សាន្តដំបូងគេ ដែលចាប់ផ្តើមដំណើរការឡើងវិញ នៅម៉ាឡេស៊ី ក្រោយមានការរីករាលដាល នៃជំងឺ COVID-19៕