(អាមេរិក)៖ ក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook Inc បានប្រកាសឲ្យដឹងថា នៅពេលនេះ គឺដំណើរជាប្រក្រតីឡើងវិញហើយ បន្ទាប់ពីគាំងអស់រយៈជាយូរនៅជុំវិញពិភពលោក តែមិនបានបញ្ជាក់ពីមូលហេតុឡើយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា បណ្ដាញសង្គម Facebook បានគាំងអស់រយៈពេលជាយូរ និងប៉ះពាល់ដល់អ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក ដោយក្នុងនោះ បណ្ដាលសង្គម Instagram និង WhatsApp ក៏រងផលប៉ះពាល់ផងដែរ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Facebook បានឲ្យដឹងថា នៅពេលនេះបញ្ហាត្រូវបានដោះស្រាយ និងដំណើរការឡើងវិញជាធម្មតា ប៉ុន្តែមិនបានបញ្ជាក់ថា គាំងដោយសារបញ្ហាអ្វីនោះទេ។

យោងតាមរបាយការណ៍របស់ Down Detector បានឲ្យដឹងថា ការគាំងលើកនេះគឺមានសភាពធ្ងន់ធ្ងរជាងមុន ដោយសារតែអ្នកប្រើប្រាស់ជាច្រើនបានជួបប្រទះនូវបញ្ហានេះ ហើយកើតមានឡើងជាវិញពិភពលោកតែម្ដង ៕