(នីយ៉ុង)៖ ក្រុមខ្លាំងរបស់អង់គ្លេសទាំងពីរ Arsenal និង Manchester United អាចប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រពានអឹរ៉ុប UEFA Europa League បន្ទាប់ពីរកឃើញក្រុមដែលត្រូវប្រកួតក្នុងវគ្គ ៨ក្រុមចុងក្រោយនាថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១។

Man Utd របស់លោក Ole Gunnar Solskjaer ត្រូវបានចាប់ឆ្នោតប៉ះ Granada របស់អេស្ប៉ាញក្នុងវគ្គ ៨ក្រុមចុងក្រោយ នៅពេលដែល Ajax ត្រូវប៉ះ Roma សម្រាប់លេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គ្រាដែល Dinamo Zagreb ដែលត្រូវប៉ះ Villarreal និង Slavia Prague ប៉ះ Arsenal។

នេះមានវ័យថា Arsenal អាចឡើងទៅប៉ះ Man Utd ដណ្តើមពាន UEL ប្រសិនបើក្រុមទាំងពីរឆ្លងផុតវគ្គ ១/៤ និងវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពេលវគ្គ ៨ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី៨ និងថ្ងៃទី១៥ ខែមេសា និងវគ្គ ៤ក្រុមចុងក្រោយធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា និងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

សម្រាប់ឯវគ្គផ្តាច់ព្រ័ត្រវិញ នឹងធ្វើឡើងនៅថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២១ នៅក្នុងទីក្រុង Gdansk ប្រទេសប៉ូឡូញ៕