(ភ្នំពេញ)៖ ប្អូនស្រីបង្កើតអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺ លោកស្រីឧកញ៉ា ឡេង បញ្ចពណ៌ ប្រកាសចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោក ឡៅ វណ្ណា បានស្លាប់ដោយសារជំងឺកូវីដ១៩ ដំបូងគេនៅស្រុកខ្មែរ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅថវិកាចំនួន៨លានរៀល។ ជាមួយនឹងការប្រកាសឧបត្ថម្ភថវិកា៨លានរៀលដល់គ្រួសារជាការចែករំលែកទុក្ខលោកស្រី ក៏បានផ្ដែផ្ដាំដល់បងប្អូនចូលរួមអនុវត្តវិធាន ការសុខាភិបាល ៣កុំ ៣ការពារ ផងដែរ។

ជាមួយនឹងកិច្ចការជួយដល់សង្គមនេះ ជានិច្ចកាលគេតែងតែឃើញលោកស្រីឧកញ៉ា ឡេង បញ្ចពណ៌ ប្អូនស្រីពៅអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧស្សាហ៍ជួយដល់សង្គមជាញឹកញយ។ កាលពីពេលថ្មីៗនេះ លោក ស្រីឧកញ៉ា ទើបតែបរិច្ចាគ១ម៉ឺនដុល្លារជូនសម្ដេច តេជោ ហ៊ុន សែន នាយកររដ្ឋមន្ត្រីកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល។ មុននេះបន្តិច លោកស្រីបានប្រកាសជួយឧបត្ថម្ភ ១លាន ម៉ាស់ដល់ដល់រាជធានី-ខេត្ត ដែលរងការវាយលុក ដោយសារជំងឺកូវីដ-១៩ មានដូចជារាជធានី ភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្ត ព្រះសីហនុ ខេត្តតាកែវ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ បន្ទាយមានជ័យ និងបាត់ដំបងជាដើម។

គួរជម្រាបថា លោកស្រីឧកញ៉ា ឡេង បញ្ចពណ៌ ត្រូវបានគេដឹងថាធ្លាប់មានប្រវត្តិជាអតីតពលករធ្វើការនៅប្រទេសកូរ៉េ និងប្រភពច្បាស់ ការមួយទម្លាយឲ្យដឹងថាក្រៅពីក្រុមហ៊ុនលើកផ្ទះល្វែងនិងដីឡូតិ៍ លោកស្រីក៏កំពុងកាន់មុខជំនួញធំៗចំនួន២ក្នុងក្នុងដៃផងដែរ៕