(អាមេរិក)៖ ក្រុមហ៊ុន Facebook បាននឹងកំពុងធ្វើការងារ លើកំណែថ្មីនៃកម្មវិធី Instagram របស់ខ្លួន សម្រាប់ក្មេងអាយុក្រោម១៣ឆ្នាំ, ដែលតាមលក្ខណៈបច្ចេកទេស មិនត្រូវបានអនុញ្ញាតឲ្យប្រើកម្មវិធីនេះនោះទេ ក្នុងទម្រង់បច្ចុប្បន្នរបស់ខ្លួន ដោយសារបទបញ្ញាត្តិឯកជនរបស់សហព័ន្ធរដ្ឋាភិបាល, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ។
ក្រុមហ៊ុនបានបញ្ជាក់នៅក្នុងរបាយការណ៍ កាលពីពេលមុននេះថា ខ្លួន « កំពុង ស្វែងរកបទពិសោធន៍ ដែលគ្រប់គ្រងដោយឪពុកម្តាយ» នៅលើ Instagram ។
ការប្រកាសនេះ បានកើតឡើងតែមួយថ្ងៃ បន្ទាប់ពី Facebook បានប្រកាសពីវិធានការណ៍ថ្មី ដែលមានគោលបំណង ដើម្បីការពារក្មេងជំទង់ ឲ្យមានសុវត្ថិភាព នៅលើ Instagram, ប៉ុន្តែមិនបានប្រកាសឲ្យបានច្បាស់ ពីគម្រោងក្នុងការបង្កើត Instagram សម្រាប់កុមារនោះទេ៕